ព័ត៌មានសិល្បៈ និងកម្សាន្ត

ទ្រ​នា​ប់​ជើ​ង​ ​២​ប្រ​ភេ​ទ​ ​ដែ​ល​ថ្លៃ​ជា​ង​គេ​លើ​លោ​ក​

តើប្រិយមិត្តដឹងទេថា ទ្រនាប់ជើងមួយណាដែលល្បីជាងគេលើលោកនោះទៅ?

សម្រាប់ដំណឹង គឺមានស្បែកជើង ២ ប្រភេទ ដែលតម្លៃលើសពីការគិតទៅទៀត នោះគឺទ្រនាប់ជើង Air Jordan Silver Shoes និង diamond studded sneakers។

១.Air Jordan Silver Shoes ដែលត្រូវបានគេទទួលស្គាល់ថា ជាទ្រនាប់ជើងដែលមានតម្លៃខ្ពស់បំផុត រហូតដល់ទៅ ៦០.០០០ ដុល្លារ ដែលត្រូវបានផលិតឡើងដោយក្រុម ហ៊ុន Nike ហើយក៏ជាទ្រនាប់ជើងម្យ៉ាងដែលស្រោបដោយមាសនិងប្រាក់ ដែលមើលទៅមានលក្ខណៈល្អ ឥតខ្ជោះ។ សម្រាប់ទ្រនាប់ជើងមួយនេះដែរលោកអ្នកមិនអាចប្រើប្រាស់វាជាប្រចាំបានទេ។

២.Diamond studded sneakers គឺជាទ្រនាប់ជើងដែលផលិតឡើងដោយក្រុមហ៊ុន Nike ដូចគ្នា ដែលត្រូវបានគេបង្កើតឡើងសម្រាប់ដាក់តាំងបង្ហាញនូវផលិតផល ។ទ្រនាប់ជើងមួយនេះ ត្រូវបានគេដាក់តម្លៃរហូតដល់ទៅ ៥០.០០០ ដុល្លារ មានឈ្មោះម្យ៉ាងទៀតថា Air Force 1 ដែលមាន ដុំពេជ្រ ចំនួន ១១ ក្រាត នៅព័ទ្ធ ជុំវិញនៃ ឡូហ្គោ Nike៕

 

 

មតិយោបល់