ព័ត៌មានជាតិ

AMD សហការជាមួយនឹង ARM បង្កើតនូវ Processor ថ្មី 64-bit

ក្រុមហ៊ុន Advanced Micro Devices (AMD) បានប្រកាសចាប់ដៃគូជាមួយនឹងក្រុមហ៊ុន ARM ការពីថ្ងៃច័ន្ធ ដើម្បីធ្វើការបង្កើតនូវ Processor ARM 64-bit សម្រាប់កុំព្យូទ័រ Server ដែលជាការទាមទារសម្រាប់ Data Center កម្រិតខ្ពស់។

លោក Rory Read ជាប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិរបស់ AMD ផងនោះ បាននិយាយនៅក្នុងសិន្នសីទកាសែតថា ក្រុមហ៊ុន AMD នឹងក្លាយជាក្រុមហ៊ុនទីមួយដែលផ្តល់ទាំង 64-bit ARM និង x86 Server Processors។

គួរបញ្ជាក់ផងដែរថា 64-bit ARM Processors នឹងមាននៅលើទីផ្សារក្នុងឆ្នាំ 2014 ដោយមានមូលដ្ឋាន ARM Architecture និង Chip របស់ AMD គឺជាការបញ្ចូលគ្នា រវាងក្រុមហ៊ុនពីរដ៏ល្អបំផុត៕

មតិយោបល់