កាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១៣ កន្លងមកថ្មិនេះដែរ ប្រភពព័តមានរបស់ចិនមួយបានបង្ហាញ ឲ្យដឹងថាតារាចម្រៀងដ៏ល្បីប្រចាំពិភពលោក Psy និង នាង YoonA សមាជិករបស់ក្រុម Girl’s Generation កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងគ្នា។ប្រភពដដែលបានបន្តទៀតថា Psy តែងតែបង្កើតនូវបទ ចម្រៀងថ្មីៗ សម្រាប់អ្នកទាំងពួង មានការភ្ងាក់ផ្អើល ហើយតារាចមម្រៀងរូបនេះបានជួបនឹង តារាស្រីរូបនេះកាលពី ៦ ខែ កន្លងទៅនៅ ក្នុងកម្មវិធី ជប់លៀងមួយ ។ក្នុងពិធីជប់លៀងមួយនោះ នាង YoonA បាននិយាយថា Psy តែងតែផ្តល់នូវភាពកក់ក្តៅជូននាង ដោយផ្តល់នូវភាពសប្បាយរីករាយ។ នាង YoonA ចូលរួមក្នុងកម្មវិធី មួយនេះ ដែរស្ថិតក្នុងនាមជាភ្ញៀវរបស់តារាចម្រៀងល្បីប្រចាំពិភពលោក Psy ហើយក៏ជាពេលវេលាលាក់បំពួន និងអភិវឌ្ឈទំនាក់ទំនងស្នេហារបស់ពួកគេដែរ។
ប្រភពដដែលបានបន្តឲ្យដឹងថា ខណៈដែល Psy មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនឹងនាង YoonA មិនបានបញ្ចេញជាសាធារណៈទេតែរឿងមួយនេះប្រពន្ធរបស់តារាចម្រៀង Psy ក៏បានដឹងពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរផងដែរ។ទោះបីជាយ៉ាងណាក៏ដោយក្នុងនាមជាប្រពន្ធ ដើម្បីការពារអាជីពរបស់ប្តី និងគ្រួសារ មិនបានខឹងអ្វីនោះទេ។ Psy រៀបការនៅឆ្នាំ ២០០៦ ដោយទទួលបាននូវកូនស្រីភ្លោះពីរផងដែរ។
កាលពី សប្តាហ៍កន្លងទៅនាង YoonA បានបង្ហាញខ្លួននៅក្នុងទីក្រុងហុងកុងសម្រាប់ការបង្ហាញខ្លួនក្នុងកម្មវិធី Vivienne Westwood ក៏មានអ្នកសារព័ត៌មានជាច្រើនបានសួរពីទំនាក់ទំនងមួយនេះ តែ ទោះជាយ៉ាងណានាង YoonA សូមមិនបញ្ចេញយោបល់អ្វីទាំងអស់ចំពោះរឿងមួយនេះ៕
មតិយោបល់