ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

កំរាលព្រំក្រហមរឿង«ចន្ទ្រា» កកស្ទះដោយតារាល្បីៗ

ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី៨ កញ្ញា គេឃើញតារាៗយ៉ាងច្រើនកុះករបានបង្ហាញខ្លួនដើរលើកំរាលព្រំក្រហម ដើម្បីប្រារព្ធពិធីបើកសម្ពោធដាក់បញ្ចាំងរឿង«ចន្ទ្រា»ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ នេះជាការជួបជុំតារាសិល្បៈជាទ្រង់ទ្រាយធំដ៏កម្រ ខណៈដែលទាំងមូល ក្រៅពីមានវត្តមានតារាល្បីស្ទើរតែគ្រប់ជំនាន់ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ច្រើនកកកុញខុសពីព្រឹត្តិការណ៍សម្ពោធរឿងផ្សេងៗ។

តារាសិល្បៈដែលបានបង្ហាញខ្លួនបង្អួតសម្រស់នៅលើកំរាលព្រំក្រហមនាល្ងាចនោះរួមមាន អ្នកនាងចន ច័ន្ទលក្ខិណា, អ្នកនាង យុគ ចិន្តា, ទ្រង់ស៊ីសុវត្ថិ សិរីវុឌ្ឍ(តួអង្គជ័យវរ្ម័នទី៧), លោកទេព រិន្ទដារ៉ូ, កញ្ញា ពៅ លីដា, នាយក្រូច, នាយពែកមី, នាយគ្រឿន, លោកញ៉ែម សុគន្ធ, លោកយ៉ែម សំអូន, កញ្ញាតូតា, លោកហម ឈរ៉ា, កញ្ញា នៅ សូនីតា, អ្នកនាងខៀវ សានសាណា, កញ្ញាដួង ម៉ានិច, កញ្ញាលី ច័ន្ទសីហា, កញ្ញាទឹម រដ្ឋា, លោកចន អាឡិចហ្សូរ៉ា, លោកអេឡិច ចន្ត្រា, អ្នកនាងឆៃលី ដាឡែន, កញ្ញាឌួង ហ្សូរីដា, នាងខ្ញុង, នាងអ៊ីត, វីជេអាណូ, កញ្ញា គង់ ច័ន្ទរដ្ឋា, លោកសុវណ្ណ មករា, លោកលី ណូរ៉ា, និងតារាប្រុសស្រីយ៉ាងច្រើនកុះករ។ នៅក្នុងពិធីនោះក៏មានវត្តមាន អ្នកនាងស្រីតូច ចំណាន និងអ្នកនាងលី ម៉ារីណា ទៅបង្ហាញខ្លួនធ្វើឲ្យមានការចាប់អារម្មណ៍ផងដែរ។ តារាបីរូបរួមមានកញ្ញាមាស សុខសោភា កញ្ញាតូតា និងនាយពែកមី ត្រូវគេឲ្យបកស្រាយចម្រៀងនៅក្នុងវេទិកានោះ ដើម្បីកំដរអារម្មណ៍តារាៗ និងភ្ញៀវកិត្តិយសដែលស្ថិតនៅលើកំរាលព្រំក្រហម មុនពេលរឿង«ចន្ទ្រា»ដល់ម៉ោងបញ្ចាំង។ សាលទាំងអស់របស់រោងកុននៅផ្សារទំនើបTK ទួលគោក ក៏ត្រូវគេឃើញកកកុញដោយអ្នកទស្សនារឿង«ចន្ទ្រា»ខុសពីពិធីសម្ពោធរឿងខ្មែរមុនៗផងដែរ។

ខាងក្រោមនេះជាទិដ្ឋភាពបង្អួតសម្រស់របស់តារាសិល្បៈ និងភ្ញៀវកិត្តិយសនៅលើកំរាលព្រំក្រហមដើម្បីប្រកាសសម្ពោធរឿង«ចន្ទ្រា»នៅក្នុងប្រទេសកម្ពុជាជាផ្លូវការ៕

https://youtu.be/LR9f8QTEKQc

photo_2016-09-08_23-19-43photo_2016-09-08_23-19-48photo_2016-09-08_23-19-52photo_2016-09-08_23-19-56photo_2016-09-08_23-19-59photo_2016-09-08_23-20-03photo_2016-09-08_23-20-06photo_2016-09-08_23-20-10photo_2016-09-08_23-20-13photo_2016-09-08_23-20-17photo_2016-09-08_23-20-20photo_2016-09-08_23-20-23photo_2016-09-08_23-20-27photo_2016-09-08_23-20-31photo_2016-09-08_23-20-34photo_2016-09-08_23-20-38photo_2016-09-08_23-20-44photo_2016-09-08_23-20-48photo_2016-09-08_23-20-51photo_2016-09-08_23-20-54photo_2016-09-08_23-20-58photo_2016-09-08_23-21-02photo_2016-09-08_23-21-06photo_2016-09-08_23-21-09photo_2016-09-08_23-21-13photo_2016-09-08_23-21-17photo_2016-09-08_23-21-20photo_2016-09-08_23-22-27photo_2016-09-08_23-22-30photo_2016-09-08_23-22-37photo_2016-09-08_23-22-41photo_2016-09-08_23-22-45

មតិយោបល់