ក្រុមតារាចម្រៀង Big Bang បានឈានចូលទឹកដីសហរដ្ឋអាមេរិកដោយពាំនាំយកកម្មវិធី “Alive Galaxy Tour 2012” ដែលជាតន្រ្តីទេសចរនៅក្នុងរដ្ឋឡូអេនជើឡេស ដោយមានអ្នកចូលរួមទស្សនាជាង ២៤ ០០០ នាក់។
តន្រ្តី មួយនេះបានធ្វើឡើងកាលពីថ្ងៃទី ២ និងថ្ងៃទី ៣ នៅឯ Honda Cente ក្នុងក្រុង Anaheim ការបង្ហាញខ្លួនរយៈពេល ២ ថ្ងៃនេះដែរ សំបុត្រលក់ចេញគ្នានសល់ឡើយ ដូចវត្តមានរបស់ពួកគេនៅជប៉ុន កាលពីខែ ឧសភា កន្លងទៅនេះ។រំលឹកពីតន្ត្រីមួយនេះធ្វើឡើងនៅ ចិន ថៃ តៃវ៉ាន់ ម៉ាឡេស៊ី និងសាំហ្គាពួរ ក៏លក់គ្មានសល់សំបុត្រផងដែរ។
សម្រាប់ជំហានចូលទៅទឹកដីសហរដ្ឋអាមេរិក នេះដែរក៏លក់សំបុត្រគ្នានសល់ផងដែរនៅរដ្ឋ ឡូអេនជើឡេស នៅ New Jersey, Peru។
សម្រាប់ជំហានដំបូងរបស់ពួកគេនៅលើទឹកដីអាមេរិកនេះដែរ Big Bang និងធ្វើការសម្តែងនូវ ២៣ បទដែលទទួលបាននូវប្រជាប្រិយភាពរបស់ពួកគេក្នុងនោះរួមមាន “Still Alive,” “Lie,” Haru Haru,” “Heaven,” និង “Fantastic Baby.” ជាមួយនឹងគ្នានេះដែរ តារាចម្រៀង G-Dragon និងធ្វើការសម្តែងបទចុងក្រោយរបស់គេក្រោមចំណងជើងថា Crayon ជាមួយនឹងការរ៉េបជាភាសាអង់គ្លេសនោះ។
សម្រាប់នៅ New Jersey ក្រុមតារាចម្រៀង Big Bang និងធ្វើតន្ត្រីរបស់ខ្លួននៅថ្ងៃទី ៨ និងទី ៩ខែ វិច្ឆិកា នៅ ឯ Prudential Center និង Peru នោថ្ងៃទី ១៤ ខែ ដដែល បន្ទាប់ពីតន្ត្រីមួយនេះចប់ ក្រុមតារាចម្រៀង នេះនឹងទៅទស្សនាទីក្រុងហុងកុង ចក្រភពអង់គ្លេស និង ជប៉ុន រហូតដល់ឆ្លងឆ្នាំ៕
មតិយោបល់