តាមរយៈសារព័ត៌មានថៃ Kapook នៅថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ បានចេញផ្សាយថា បន្ទាប់ពីឃ្លាតឆ្ងាយពីសិល្បៈមួយរយៈខ្លី មានដំណឹងពីអ្នកចាត់ការផ្ទាល់របស់តារាឯកស្រី នាង ជម្ភូ អារីយ៉ា បានប្រាប់ឲ្យដឹងថា នាងមានផ្ទៃពោះរយៈពេល ៦ សប្ដាហ៍ទៅហើយ នេះជារឿងត្រេកអរមួយចំពោះតារាស្រីរូប បន្ទាប់នាងធ្លាប់និយាយត្រង់ចំពោះមុខអ្នកគាំទ្រថា នាងធ្លាប់រលូតកូន ម្ដងមកហើយនោះ ។
យ៉ាងនេះហើយ សង្កេតឃើញនៅលើបណ្ដាញសង្គមអ៊ីនស្ដារក្រាមរបស់នាង ជម្ភូ អារីយ៉ា មានអ្នកគាំទ្រជាច្រើនចូលទៅបញ្ចេញមតិ លើកទឹកចិត្តចំពោះរូបនាង នឹងសម្ដែងក្ដីសាទរចំពោះនាង ក្នុងការរក្សាកូនមួយនេះឲ្យបានកាន់តែល្អវិសេសជាងមុន ព្រោះពេលនេះ តារាស្រីរូបនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញតួនាទីជា ភរិយាល្អ និងជាម្ដាយល្អមួយរូបយ៉ាងពិតប្រាកដមែន ៕
មតិយោបល់