កាលពីថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១២ នេះ យោងគេហទំព័រ Soompi បានបង្ហាញឲ្យដឹងថា រូបភាពកាលពីវ័យក្មេងរបស់តារាសម្តែង Kim Yoo Jung គឺមាននៅទីក្រុង ប៉ារីស នាប្រទេសបារាំង។
នៅលើគេហទំព័រផ្ទាល់ខ្លួនរបស់នាង កាលពីថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០១២ ម្សិលមិញនេះ តារាសម្តែងស្រីរូបនេះបានធ្វើការអាប់ឡូតរូបភាព ជាច្រើនសន្លឹករបស់នាង ដោយទាំងដាក់ចំណងជើងខាងក្រោមថា Night and Day in Paris។
ក្នុងរូបភាពនោះដែរនាង Kim Yoo Jung គឺថតរូបចំពីមុខ Eiffel Tower ដោយបញ្ចេញស្នាមញញឹមពព្រាយ ដោយរីករាយជាមួយសេរីភាព ក៏ដូចជាសន្តិភាពរបស់នាង។ស្របពេលជាមួយនឹងគ្នានេះដែរនិយាយពីសម្រស់របស់នាងវិញគឺ នាងតែងតាមបែបលក្ខណៈធម្មជាតិដោយមិនធ្វើការ មេកអាប់ឡើយ គឺតាមបែបសម្រស់ឆើតឆាយតាមបែបធម្មជាតិរបស់នាងតែប៉ុណ្ណោះ។
ចំណែកអ្នកលេងនៅលើបណ្តាញអនឡាញក៏បានឃើញរូបជាច្រើនសន្លឹករបស់នាងផងដែរដោយសរសើរនាងថា “នាងមើលទៅដូចជាស្រស់ស្អាតណាស់ ខណៈដែលនៅទីក្រុងប៉ារីស ហើយពេលទៅ ដូចជាស្រស់ស្អាតគ្រប់ពេលវេលាតែម្តង ហើយឃើញនាងមើលទៅគួរឲ្យស្រលាញ់ណាស់ដែរ សង្ឈឹមថាដំណើរកំសាន្តរបស់នាងពោរពេញទៅដោយក្តីរីករាយ”។
ទោះបីជាយ៉ាងណាក៏ដោយនៅពេលថ្មីៗមកនេះ Kim Yoo Jung ក៏បានបង្ហាញខ្លួនតាមរយៈបទ “Strong Heart” លើរលកធាតុអាកាសកាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១២ កន្លងទៅនេះ ផងដែរ៕
មតិយោបល់