ភ្នំពេញៈ ដូចការអះអាងកន្លងមក របស់ លោក អ៉ិន ត្រូវជា ឪពុករបស់ ភិន សុដាលីស បានថ្លែងឲ្យដឹងថា នៅថ្ងៃណាមួយ ដាលីស នឹងធ្វើសន្និសីទកាសែត ស្តីពីវាំងននខ្មៅនៃការលែងលះ រវាងនាង និង ប៉ែន ចំរ៉ុង ។
ការគ្រោងទុកនោះ បានក្លាយជាការពិតហើយ ដោយ ភិន សុដាលីស នឹងធ្វើសន្និសីទកាសែត នៅរសៀលម៉ោង ៣នេះ ដោយទម្លាយជាសាធារណៈ ស្តីពីរឿងអាថ៌កំបាំង នៅក្រោយវាំងននខ្មៅ នៃការលែងលះរបស់នាង នឹងលោក ប៉ែន ចំរ៉ុង ។
បើតាមបុគ្គលិក មហាហង្ស បានប្រាប់ Post News ឲ្យដឹងថា សន្និសីទកាសែតនេះ នឹងត្រូវធ្វើឡើងនៅម៉ោង ៣រសៀលនេះ ក្បែរផលិតកម្មមហាហង្ស ៕
មតិយោបល់