ព័ត៌មានជាតិ

David​ ​Ferrer​ ​ជ​ម្រុះ​ ​Juan​ ​Martin​ ​Del​ ​Potro​ ​ទៅ​ជួ​ប​ ​Roger​ ​Federer​

កីឡាករ David Ferrerដែលជាជើងខ្លាំងមួយដួង ផ្នែកវាយតិន្នីសទោលបានយកឈ្នះលើកីឡាករ Juan Martin Del Potro ដោយពិន្ទុ2-1 ពោលគ្រាប់បាល់ 6-3 3-6 និង6-4 នៅក្នុងកម្មវិធី Barclays ATP World Tour Finals នាទីក្រុងឡុងដ៏ប្រទេសអង់គ្លេស ។

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានស្រោចស្រង់នូវពិន្ទុ ចាញ់នៅសិត ទី ២ យ៉ាងល្អ នឹងឈានទៅជួបមុខកីឡាករ Roger Federer ក្នុង ក្រុម B នៅ ថ្ងៃ ព្រហស្បតិ៍ស្អែកនេះ។

David Ferrer បានក្លាយទៅជាអ្នកលេងយ៉ាងខ្លាំង ក្លាបន្ទាប់ពីឈ្នះពានរង្វាន់នៅក្នុងកម្មវិធី Valencia Open និង Paris Open ហើយក៏ជាពានរង្វាន់ដំបូងរបស់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះដែរ។

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះក៏ឈ្នះពានរង្វាន់ជាច្រើនទៀតផងដែរ នៅក្នុងព្រឹត្តិការណ៍ ATP Tour ហើយក៏មានឱកាសឈានទៅកាន់តំណែងតារាងពិភពលោកទាន់នឹងកីឡាករ Rafael Nadal ខណៈដែលបញ្ចប់ក្នុងការបង្ហាញទម្រង់លេងនៅទីនេះ៕

 

មតិយោបល់