វាគ្រាន់តែជាថ្ងៃបន្ទាប់ ក្នុងការទន្ទឹងរងចាំនូវរយៈពេលដ៏វែងអន្លាយរបស់ផលិតកម្ម SM Entertaiment របស់ក្រុម Boy Band EXO ដែលក្នុងក្រុម EXO បែងចែកជា ២ ទៀត(EXO-K និង EXO-M ) ក្រុមទាំង ពីរនេះស្ថិតនៅក្នុងប្រទេសកូរ៉េ និងប្រទេសចិន ប៉ុន្តែសម្រាប់ក្រុមទាំង ២នេះ មានក្រុមមួយដែលគ្រប់ដណ្តប់នូវការគាំទ្រនៅលើ Music Chart នៅក្នុងប្រទេសចិន ។
ក្រុម EXO-M កំពុងតែទទួលបាននូវការសរសើរពីសិល្បៈករចិន និងអ្នកផលិតករនៅក្នុងប្រទេសចិនផងដែរ។ ការគាំទ្រនេះហាក់បីដូចជាទោសទាយពីវាសនារបស់ក្រុមនេះ ក្នុងពេលអនាគត។ សម្រាប់ EXO-M មកទល់នឹងពេលនេះកំពុងតែទទួលតំណែងលេខ មួយនៅក្នុងប្រទេសចិនដែលស្ថិតនៅលើគេហទំព័រមួយរបស់ចិន ដែលរួមបញ្ជូលដោយSina Music និង Net Ease Music ជាមួយនឹង Album ទីមួយក្រោមចំណងជើង “MAMA” ។ ចំណែកបងប្អូនភ្លោះរបស់គេគឺក្រុក EXO-K ក៏កំពុងតែទទួលបាននូវការគាំទ្រ ពីគេហទំព័រដ៏មានប្រជាប្រិយភាពចំនួន ៣ ក្នុងប្រទេសចិនផងដែរ ៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់