ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Selena Gomez បើក​ភាព​ផ្អែមល្អែម​ជាមួយនឹង​បុរស​វ័យក្មេង​ទ្រព្យ​ស្តុក​

​តារាចម្រៀង Selena Gomez បង្ហាញ​ភាព​ផ្អែមល្អែម​ជា​សាធារណៈ ជាមួយនឹង​បុរស​ម្នាក់​ឈ្មោះ Tommaso Chiabra ។​​កាលពី​ថ្ងៃ​ទី ២៣ ខែ កក្កដា ដែល​ជា​ម៉ោង ក្នុងស្រុក​ក្នុង​ប្រទេស​បារាំង នាង Selena Gomez បានបង្ហាញ​សកម្មភាព​ដ៏​ផ្អែម​ល្អែម នៅ​លើ​ទូក ក្នុង​តំបន់ Saint-Tropez នា​ប្រទេស​បារាំង ។ ស្រី​ស្រស់​រូបនេះ​បាន​លេចមុខ ជាមួយនឹង​មិត្តភក្តិ​ជិតស្និទ្ធ​របស់​នាង ដ៏​ល្បីល្បាញ Cara Delevingne ក៏​ប៉ុន្តែ​អ្វី​ដែល​នាង​ត្រូវ​ព្រួយបារម្ភ គឺ​សកម្មភាព​ដ៏​ផ្អែមល្អែម​ជាមួយនឹង​បុរស​ប្លែក​មុខ Tommaso Chiabra ដែល​ត្រូវ​ចេញផ្សាយ​លើ​សារព័ត៌មាន​ជា​សាធារណៈ​។​

​សកម្មភាព​របស់​អ្នក​ទាំង​ពីរ ហាក់បីដូច​ជា​គូស្នេហ៍ ក្នុង​អំឡុង​ពេល​លោត​ចូល​ក្នុង​ទឹកសមុទ្រ ពី​ទូក បន្ទាប់​ពី​ឡើងលើ​ទូក​គេ​ឃើញ Tommaso Chiabra ឱប Selena Gomez ពីក្រោយ ដោយ​ដៃ​លូក​ចូល​ក្នុង​កន្សែង និង​ឲ្យ​នាង​សម្រាក​លើ​ស្មា​ថែមទៀត​ផង​។​

​មុន​សកម្មភាព​នេះ គេ​ក៏​បាន​ឃើញ Selena និង Tommaso ស្និទ្ធស្នាល​នឹង​គ្នា នៅ​ថ្ងៃ​បុណ្យខួបកំណើត​ឈាន​ចូល​វ័យ ២២ ឆ្នាំ​របស់​នាង​ផង​ដែរ​។ ជាមួយនឹង​សកម្មភាព​នេះ ត្រូវបាន​បណ្តាញសារព័ត៌មាន​ជាច្រើន ថា បុរស​នេះ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង នាង Selena Gomez ។​
​នៅ​ក្នុង​ពិភព​ឧស្សាហកម្ម កម្សាន្ត Tommaso ត្រូវបាន​គេ​ស្គាល់​ថា ជា​ម្ចាស់​ទូក Royal ដោយ​មាន​វ័យ ២៨ ឆ្នាំ ប៉ុន្តែ​ទ្រព្យសម្បត្តិ​ហូរហៀរ និង​មាន​រាងកាយ​គួរ​ជាទី​ចំណាប់អារម្មណ៍​ពី​សំណាក់​ស្ត្រី ។ ក្រៅ​ពី​ព័ត៌មាន​ខាងលើ គាត់​ក៏​ធ្លាប់​មាន​ពាក្យ​ច​ចាម​អារាម​ថា ទាក់ទង​តារា​សម្តែង Jessica Szohr និង Lindsay Lohan ៕​
https://i1272.photobucket.com/albums/y389/domneng/3D/SelenaGomez-Romantic3_zpscd2357cc.jpg
https://i1272.photobucket.com/albums/y389/domneng/3D/SelenaGomez-Romantic4_zps792c3a63.jpg
https://i1272.photobucket.com/albums/y389/domneng/3D/SelenaGomez-Romantic8_zpsc6e1a658.jpg
https://i1272.photobucket.com/albums/y389/domneng/3D/SelenaGomez-Romantic5_zps8887ac4e.jpg
https://i1272.photobucket.com/albums/y389/domneng/3D/SelenaGomez-Romantic9_zps9099b98e.jpg
https://i1272.photobucket.com/albums/y389/domneng/3D/SelenaGomez-Romantic6_zps56edcbfd.jpg
https://i1272.photobucket.com/albums/y389/domneng/3D/SelenaGomez-Romantic7_zps64664952.jpg
https://i1272.photobucket.com/albums/y389/domneng/3D/SelenaGomez-Romantic12_zpsca18a5ab.jpg
https://i1272.photobucket.com/albums/y389/domneng/3D/SelenaGomez-Romantic10_zps63c8b393.jpg

មតិយោបល់