យោងតាមប្រភពព័ត៌មានរបស់ Allkpop ដែលចុះបង្ហាញការពីថ្ងៃទី ២០ ម្សិលមិញបានឲ្យដឹងថា តារាសម្តែង Kim Soo Hyun បានធ្វើដំណើរទៅកាន់ Military Manpower Administration នាទីក្រុងសេអ៊ូល ដើម្បីត្រួតពីនិត្យរាងកាយ នេះបើតាមប្រភពព័ត៌មានប្រាប់ឲ្យដឹងកាលពីថ្ងៃ ព្រឹកថ្ងៃទី ១៩ ។
ប្រភពព័ត៌មានពី មន្ត្រីរដ្ឋបាល បានប្រាប់ដល់ TV Reportឲ្យបានដឹងថា “វាជារឿងរ៉ាវពិតណាស់ដែល តារាសម្តែងរូបនេះមកត្រួតពិនិត្យរាងកាយ នៅ Military Manpower Administration” ។មន្ត្រីរូបនោះបានបន្ថែមទៀតថា នេះវាជារឿងឯកជនទេ ឲ្យគាត់ក៏មិនដឹងលទ្ធផលយ៉ាងណានោះដែរ ថាតារាសម្តែងរូបនេះចូលបំរើជាទាហានមែននោះ។
Kim Soo Hyun ត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈសាច់រឿង “The Moon Embracing the Sun” របស់ស្ថានីយ៍ MBC ក្នុងឆ្នាំ ២០១២ នេះ ហើយរឿងមួយទៀតក្នុងឆ្នាំដដែលនេះ គឺរឿង “The Thieves.” ។ម្យ៉ាងទៀងក្នុងឆ្នាំ ២០១៣ ខាងមុខនេះ តារាសម្តែងរូបនេះនឹងលេចមុខតាមរយៈសាច់រឿង “Covertness” ផងដែរ៕
មតិយោបល់