ព័ត៌មានជាតិ

តោ​ខៀវ​ ​Chelsea​ ​ចា​ញ់​ ​សេះ​ប​ង្ក​ង់​យ៉ា​ង​អា​ម៉ា​ស​ ​ដោ​យ​ល​ទ្ធ​ផ​ល​ ​៣​ ​ទ​ល់​​នឹ​ង​ ​០​នា​​រាត្រី​យ​ប់​មិ​ញ​នេះ​​

លោកRober todeMatteoបានថ្លែងនៅក្នុងអង្គសន្និសីទកាសែតថាមិនមានអ្វីអាចធ្វើឱ្យយើងរាំងស្ទះអាក់ខាននោះទេ ក្នុងរាត្រីនេះដែលការថ្លែងនេះធ្វើឡើងកាលពីម្សិលមិញនេះ។តែអ្វីដែលគ្រូបង្វឹករូបនេះសង្ឈឹមនោះមិនបានដូចចិត្តនោះឡើយ ដោយលទ្ធផលកាលពីរាត្រីថ្ងៃ អង្គារ យប់មិញលើទឹកដី សេះបង្កង់ Juventus នាទីក្រុង តូរុនតូ បានធ្វើឲ្យក្រុម តោខៀវ Chelsea ចាញ៉យ៉ាងអាម៉ាស់មុខជាទីបំផុត ដោយមិនអាចបំបែកពងមាន់របស់ Juventus បានឡើយក្នុងលទ្ធផល ៣ ទល់នឹង ០ នៅក្នុង Group E។

សម្រាប់លទ្ធផលចាញ់ របស់ Chelsea នេះដែរ និងលោតទៅកាន់លេខ រៀងទី ៣ នៅក្នុង Group E ដោយរងចាំការប្រកួតមួយទៀត ដោយដាច់ខាត់ត្រូវតែឈ្នះឲ្យខានតែបាន ដែលជួបជាមួយនឹង Nordsjaelland ក្នុងរយៈពេល ២ សប្តាហ៍ទៀត ។ម្យ៉ាងវិញទៀត ក្រុម តោខៀវ Chelsea គឺត្រូវផ្ងើរវាសនារបស់ខ្លួនលើ ក្រុម Shakhtar Donetsk បំបាក់ក្រុម Juventus ផងដែរ ទើបគេនៅមានឱកាស នឹងឈរលើតារាងបន្ត។ទោះបីជាយ៉ាងណា សម្រាប់ Ukrainian ឯណោះវិញ បានបញ្ជាក់ពីសមត្ថភាពរបស់ខ្លួន ដោយឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ នារាត្រី យប់មិញនេះ៕

មតិយោបល់