ព័ត៌មានសិល្បៈ និងកម្សាន្ត

Leona​ ​Lewis​​​ប​ង្ហា​ញ​​រូប​ថ​ត​​ឈុ​ត​​ឆា​ក​​ថ​ត​​វី​ដេ​អូ​ ​ប​ទ​ ​’Lovebird’​

​តារាចម្រៀង Leona Lewis នៅ​ពេល​ថ្មីៗ​មកនេះ​បាន​បង្ហាញ​នូវ​រូបភាព​នៃ​ឈុត​ឆាក​ថត​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន ដែល​ស្ថិត​នៅក្នុង​វីដេអូ​ចម្រៀង​វ៉ុល​ថ្មី​របស់​នាង​។​

​សម្រាប់​បទ​ចម្រៀង​វ៉ុល​ថ្មី​របស់​តារាចម្រៀង​វ័យ ២៧ ឆ្នាំ​រូប​នេះ ក្រោម​ចំណងជើង​ថា ‘Lovebird’ និង​ចរន្ត​នៅក្នុង​វិស័យ​ឧស្សាហកម្ម​បទ​ចម្រៀង​នា​ថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១២ ខាងមុខនេះ ។​បទ ‘Lovebird’ នេះ​ដែរ​នឹង​ចរន្ត​នៅលើ​បណ្តាញ​អន​ឡាញ​នៅ​ថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១២ នេះ​តែម្តង​។​

​បទ​ចម្រៀង នេះដែរ​ត្រូវបាន​រួម​សហការ​សរសេ​រ​ដោយ​តារា​ចម្រៀង​ល្បី​ដូចជា Bonnie McKee (Katy Perry, Britney Spears), Joshua Coleman និង Lukasz ‘Dr Luke’ Gottwald​។​

‘Lovebird’ នេះ​ដែរ​គឺ​ជា​បទ ទី ៣​របស់​នាង​ដែល​ស្ថិតនៅ​ក្នុង​អាលប៊ុម Glassheart ដែល​ជា​អាល​ប៊ុមមួយ​ឈានតោង​លំដាប់​ទី ៣ នៅក្នុង​ចក្រភព​អង់គ្លេស ក្នុង​ឆ្នាំនេះ ហើយ​បទ​នេះ​នឹង​ចេញ​លើ​ទីផ្សា​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ ២០១៣ ៕
​ស្តាប់​បទ ‘Lovebird’ ដូចខាងក្រោម​៖

មតិយោបល់