តារាចម្រៀងវ័យក្មេង ១៨ ឆ្នាំ សញ្ជាតិកាណាដា Justine Bieber (JB) និងSelena Gomez ត្រូវបានគេប្រទះឃើញដឹកដៃគ្នាសារជាថ្មីឡើងក្នុងកម្មវិធី KISS FM’s 2012 Jingle Ball ក្នុងរោងភាពយន្ត Nokia Theatre នារដ្ឋ LA កាលពីថ្ងៃទី ៣ ខែ ធ្នូ កន្លងមកនេះ ដោយមានភាពជិតស្និទ្ធ ជាទីបំផុត។
ក្នុងការដឹកដៃគ្នាចូលរួមក្នុងការសម្តែងរបស់តារាវ័យក្មេង ១៨ ឆ្នាំ សញ្ជាតិការណាដារូបនេះ ត្រូវបានគេគិតថា ប្រហែលជា JB បានធ្វើរឿងដែលល្អសម្រាប់ Selena Gomez ហើយទើបអាចឈានរកភាពប្រក្រតីឡើងវិញ។ចំណែកប្រភពព័ត៌មានរបស់ E!News វិញបានប្រាប់ឲ្យដឹងថា ពួកគេបានដឹកដៃគ្នាចូលមើលការសម្តែងរបស់ JB នៅ Jingle Ball ហើយនៅក្រោយឆាកនៃការសម្តែងវិញតារាចម្រៀងវ័យក្មេងទាំងពីរនេះមើលទៅដូចជាមានកក់ក្តៅណាស់។
ប្រភពដដែលបានបញ្ជាក់ទៀតថា ក្នុងការចូលកម្មវិធី នៅ Jingle Ball នេះគេក៏ឃើញតារាទាំងពីរដួងនេះ កាន់ដៃគ្នាយ៉ាងស្អិតរមួត ដោយអាចបញ្ជាក់ថាចំណងស្នេហ៍បែកបាក់របស់គេមានភាពប្រសើរឡើងវិញ ដោយម្នាក់ៗនឹងលែងខ្វល់ខ្វាយនៅផ្ទះបែកគ្នាទៀតហើយ។
ស្ថានភាពចំណងស្នេហ៍វិលរកភាពប្រក្រតីនេះ ដែររបស់តារាទាំងពីរក៏ធ្វើឲ្យFan ដែលគាំទ្រដល់ JB ខ្វះមានភាព សប្បាយរីករាយ ឯខ្លះទៀតហាក់ដូចជាខឹងក្រោធផងដែរ៕
មតិយោបល់