ព័ត៌មានសិល្បៈ និងកម្សាន្ត

សមាជិក Super Juniorតា​រា​ចម្រៀង​ ​Leeteuk ទទួល​មេដាយ​ក្នុងនាម​ជា​អ្នក​ពូកែ​បាញ់កាំភ្លើង​

​សមាជិក​របស់​ក្រុម​តារាចម្រៀង Super Junior តារាចម្រៀង Leeteuk នៅ​ពេល​ថ្មីៗ​មកនេះ​បាន​ទទួល​មេដាយ នៅក្នុង​កង​ទាហាន​ដែល​ចូល​ហ្វឹកហាត់​នោះ ក្នុង​ជំនាញ​ពូកែ​បាញ់កាំភ្លើង​។​

​កាលពី​ថ្ងៃ​ទី ៥ ខែ ធ្នូ ឆ្នាំ ២០១២ ប្រភព​ព័ត៌មាន​បាន​ចុះ​បង្ហាញ​ឲ្យដឹងថា Leeteuk សមាជិក​ក្រុម​រូបនេះ​បាន​បំពេញ​ក្នុង​កាហាត់ និង​បណ្តុះ​បណ្ត​ល​ក្នុង​កង​ទាហាន អស់​រយ:ពេល ៥ សប្តាហ៍ ។​ក្នុងការ​បំពេញវិជ្ជា​ជី​វះ​បណ្តុះបណ្តាល​ផ្នែក​កង​ទាហាន​នេះ​បាន​បំពេញ​នូវ​ការសិក្សា​លើ​ជំនាញ​របស់​ខ្លួន​យ៉ាង​ល្អ​ជា​ទីបំផុត​។​

​នៅក្នុង​ការហ្វឹកហាត់​អស់​រយ:ពេល ក្នុង​ជួរ​កងទ័ព តារា​រូប​នេះ​ត្រូវបាន​គេ​ដាក់​នាម​ឲ្យ​ថា “​ស្តេច​បាញ់កាំភ្លើង​” ដែល​រួម​ជាមួយនឹង​មេដាយ​ផងដែរ​។​

​ប្រភព​ព័ត៌មាន​បាន​បង្ហាញ​ឲ្យដឹង​បន្ត​ទៀត​ថា Leeteuk ពូកែ​ប្រើ​កាំភ្លើង ខណ:​ដែល​គាត់​បាន​បាញ់​សាកល្បង​នោះ ដោយ​បាញ់​ចំ​រង្វង់​កណ្តាល​ដែល​គេ​ដាក់​ឲ្យ​បាញ់នោះ និង​ត្រូវបាន​គេ​សរសើរ​គ្រប់ៗ​គ្នា នៅក្នុង​ជួរ​កងទ័ព​។​
​តារា​ចម្រៀង​រូប​នេះ​នៅ​ពេល​ថ្មីៗ​នេះ​ដែរ​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ធ្វើ​កិច្ចការ​នៅក្នុង​វិស័យ​យោធា ដោយ​ត្រូវ​សម្តែង​បទ ថ្មី​ក្រោម​ចំណងជើង​ថា “The Promise” ហើយ​ជា​រឿង​ប្រវត្តិសាស្ត្រ​ខណ:​ដែល​សង្គ្រាម​នៅ​កូរ៉េ​នោះ​៕

មតិយោបល់