ព័ត៌មានជាតិ

អា​ហា​រ​​ដែ​ល​​មា​ន​​ជា​តិ​​ស្ក​រ​​ទា​ប​​អា​ច​​ឲ្យ​​ស្ត្រី​​មា​ន​​ផ្ទៃ​ពោះ​​មាន​​សុ​ខ​ភា​ព​​ល្អ​​

កា​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយទៀត​របស់​អៀរ​ឡង់​ដ៍​បាន​បង្ហាញ​ឲ្យដឹងថា​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ចៀសវាង​អាហារ​ដែល​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដើម្បី កាត់បន្ថយ​ការ​ប្រឈម​នៃ​ការឡើង​ទម្ងន់​ខ្លាំង​។​

​ការ​សិក្សា​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ​British Medicine Journal​បាន​រកឃើញថា​៤៨%​នៃ​ស្ត្រី​ដែល​នៅតែ​បន្ត​ទទួល​ទាន​អាហារ​ដូច​ធម្មតា​ខណៈ​មាន​ផ្ទៃពោះ បាន​ឡើង ទម្ងន់​ច្រើន​ជាង​កម្រិត​ដែល​អ្នកជំនាញ​ណែនាំ​។​ទោះបី​យ៉ាងណា​មាន​តែ ៣៨% នៃ​ស្ត្រី​ដែល​ប្តូរ​ទៅ​ទទួលទាន​អាហារ​គ្លី​សេ​មិក ( Glycemic កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​) ប៉ុណ្ណោះ​ដែល​
​ឡើង​ទម្ងន់​ខ្លាំង​។​ក្នុង​ការសិក្សា​ទម្ងន់​ដែល​ឡើង​ជា​មធ្យម​ក្នុង​ស្ត្រី​ដែល​នៅ​រក្សា​របប​អាហារ​ដដែល​គឺ​ប្រមាណ​១៣,៧​គ​.​ក្រ (​ការឡើង​ទម្ងន់​-​មធ្យម អំឡុង មាន​ផ្ទៃពោះ គឺ​១១-១៣,៥​គ​.​ក្រ​។​

​លោក វេជ្ជបណ្ឌិត ហ្វ៊ី​អូន​ណូ​ឡា មែក អូ​លី​ហ្វ​ហ្វ៍ (Dr. Fionnuala) មកពី UCD School of Medicine and
Medical Science និង​មន្ទីរពេទ្យ National Maternity Hospital នៃ​ទីក្រុង​ដា​ប្ល៊ី​ន (Dublin) បានឱ្យដឹងថា​“​ទោះបី​វា​មើល​ទៅ​ដូច​ជា​មិន​ច្រើន​ប៉ុន្តែ​ការឡើង​ទម្ងន់ អំឡុង​មាន​ផ្ទៃពោះ មាន​ការពាក់ព័ន្ធ​ជាមួយ កំណើន​នៃ​ការ​សម្រាល​ដោយ​វះកាត់ ទំនោរ​ខ្ពស់​នៃ​ការ​សល់​ទម្ងន់​ច្រើន ក្រោយ​សម្រាល និង​ទំនោរ​ខ្ពស់ ទៅរក​ភាពធាត់​ជ្រុល នៅពេល​
​ក្រោយ​បាន​”​។​

​ការសិក្សា​នេះ​បានមក​ពី​ស្ត្រី​ជាង​៨០០​នាក់​ដែល​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ការ​ជ្រើស​អាហារ​មាន​ជាតិ​ស្ករ​ទាប មានន័យ ថា ចៀសវាង​ការកើនឡើង​នូវ​ជាតិ​ស្ករ​ក្នុង​ឈាម​ដូច​ជា​ការ​ទទួលទាន​បាយ​ស​បង្អែម​ឬ​អាហារ​ផ្អែម​
​ៗ​និង​នំប៉័ង​ធ្វើ​ពី​ម្សៅ​ស្រិត​ឱ្យ​សរួច​ងាក​មក​ជ្រើស​ទទួលទាន​អាហារ​ស្រស់ៗ ដូចជា បន្លែ ផ្លែឈើ និង សាច់​។​ហូល​
​ហ្គ្រេ​ន ដូចជា នំប៉័ង​ពណ៌​ត្នោត (​នំប៉័ង​ហូល​វីត​) និង​បាយ​អង្ករសំរូប​មាន​គ្លី​សេ​-​មិក​ទាប​ជាង​នំប៉័ង​ពណ៌​ស​និង​អង្ករ​
​សម្រិត​៕

មតិយោបល់