ភ្នំពេញៈ មិនធ្លាប់បង្ហាញ ឲ្យគេបានដឹង ពីទំនាក់ទំនងស្នេហា ទាល់តែសោះ ស្រាប់តែតារាសម្ដែងនាង ថន តារា ដែលជាបងស្រីបង្កើតរបស់ ថន លក្ខិណា ស្រាប់តែប្រកាសគម្រោងរៀបចំ ជាមួយមន្ត្រីជាន់ខ្ពស់ នៅក្នុងប្រទេសថៃ តែម្ដង។
នៅលើ ហ្វេសប៊ុក របស់នាង បានបង្ហាញថា ពេលនេះ នាងស្ថិតនៅក្នុងប្រទេសថៃ ដោយក្រៅពីបានដើរលេង សាងភាពផ្អែមល្ហែម ជាមួយអនាគតស្វាមី ក៏បានប្រារព្ធពិធីសូត្រមន្ត នៅក្នុងផ្ទះរបស់អនាគតស្វាមី ដែលត្រូវគេស្គាល់ថា ជាមន្ត្រីជាន់ខ្ពស់មួយរូប នៅក្នុងជួររដ្ឋាភិបាលថៃ នោះដែរ។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា អនាគតស្វាមីរបស់នាង គឺជាមន្ត្រីថ្នាក់ណា នៅក្នុងប្រទេសថៃ នោះឡើយ ដោយតែនាង កំពុងស្ថិតក្នុងប្រទេសថៃ ហើយមិនទាន់អាច សុំឆ្លើយការបំភ្លឺ បាននៅឡើយ។
ថន តារា បានបង្ហោះឲ្យដឹងថា ទាំងម្ដាយ និងបងប្អូនរបស់នាង រួមទាំងនាង ថន លក្ខិណា ផង សុទ្ធតែស្ថិតនៅក្នុងប្រទេសថៃ ព្រមគ្នា ដោយនាង បានហៅបុរសពាក់ឯកសណ្ឋាន ជាមន្ត្រីជាន់ខ្ពស់ ជនជាតិថៃ នោះថា ជាអនាគតស្វាមី ទៀតផង។
ខាងក្រោម ជាទិដ្ឋភាពផ្អែមល្ហែម រវាងតារាសម្ដែង និងពិធីការិនី នាង ថន តារា និងបុរសពោះម៉ាយ ជាមន្ត្រីជាន់ខ្ពស់របស់ថៃ ដែលបានប្រារព្ធពិធីសូត្រមន្ត្រ តាមប្រពៃណីថៃ នៅថ្ងៃទី០៣ ឧសភា ក្នុងទីក្រុងបាងកក ដែលគេមិនទាន់ដឹងនៅឡើយថា នោះជាពិធីសូត្រមន្តក្នុងឱកាសអ្វី ក្រៅតែពីនាងបញ្ជាក់នៅលើ ហ្វេសប៊ុក ថា បុរសនោះ ជាអនាគតស្វាមីរបស់ខ្លួន៕
មតិយោបល់