ព័ត៌មានសិល្បៈ និងកម្សាន្ត

ខា​ន់​​ ​ជេ​​​ម​ស៍​ ​ស​ន្ទុះ​​ខ្សោ​យ​​ជា​ង​​មុ​ន​​

​ការផ្លាស់​ទ្រនំ​ចាស់ ចូល​ទ្រនំ​ថ្មី របស់​ខាន់ ជេ​មស៍ ដោយសារ​បញ្ហា​ទ្រនំ​ចាស់​ប្រកាស​ក្ស័យធន នោះ តារាចម្រៀង​សំឡេង​ខ្ពស់​គ្រាន់បើ​រូប​នេះ​ដូចជា​បាក់ស្រុត​នូវ​ប្រជាប្រិយភាព​មួយអន្លើ​។​

​ការ​ហក់​តោង​លោត​ចូល​ផលិតកម្ម សាន់​ដេ​ភាពយន្ត គេ​កំពុង​សម្លឹង​ឃើញ​ថា​តារា​ចម្រៀង​រូប​នេះ​ហាក់ដូច​ក្សត់ខ្សោយ​នូវ​ប្រជាប្រិយភាព ទោះបីជា​មាន ៤ បទ​ក្នុងនោះ​មាន​បទ “​ទះ​ថ្ពាល់​ស្តាំ​អង្អែល​ថ្ពាល់​ឆ្វេង​” បទ “​ធ្វើ​ដើម្បី​ខ្លួនឯង​កុំ​ដើម្បី​បង​ពេក​” បទ​”​កំដរ​សង្សារ​គេ​ឈឺចាប់​” និង​បទ “​ជួប​ស្នេហ៍​នៅ​ភ្នំពេញ​” ក្នុង​ស៊ី​ឌី​វ៉ុល​ទី ១៤០ ។​បទ​ដែល​ត្រូវបាន​គេ​គិតថា​ជា​បទ ពិរោះ​នោះគឺ “​ទះ​ថ្ពាល់​ស្តាំ​អង្អែល​ថ្ពាល់​ឆ្វេង​” ដែល​មជ្ឈដ្ឋាន​គាំទ្រ​អាច​សង្ឈឹមថា តារា​ចម្រៀង​រូប​នេះ​អាច​ស្តារ​នូវ​ប្រជាប្រិយភាព​តាមរយៈ​បទ​នេះ តែ​បែរជា​ស្ងាត់​ដូច​ចោរលួច​សេះ​ទៅវិញ ដោយ​មិនមែន​សកម្មភាព​អី​ប្លែក​ណាស់ណា​នោះទេ ដោយ​ឈរ​ទ្រឹង​មួយកន្លែង​។​ប្រការ​នេះ​បាន​ធ្វើឲ្យ Fan និង​មហាជន​របស់ខ្លួន​គិតថា “​បើសិន​ជា​តារា​ចម្រៀង​រូប​នេះ​មិនទាន់​មាន​អ្វី​ប្លែក​ទៀត​នៅ​បំណាច់​ឆ្នាំ​នេះ អាច​នឹង​ធ្វើឲ្យ​ប្រជាប្រិយភាព​កាន់តែ​ចុះខ្សោយៗ​ទៅ ជាក់​ជា​មិនខានឡើយ​” ។​មិនមែន​តារាចម្រៀង ខាន់ ជេ​មស៏​មួយ​នោះ​ទេ ដែល​ស្ងប់ស្ងាត់​ក្នុងនោះ ម្ចាស់​បទ “​ស្អប់​” លោក ហេង ពិ​ទូ និង សិស្ស​ឆ្លង​ទ្រនំ​ចាស់ លោក ជុំ លី​ណូ គ្មាន​បទ​ថ្មី​ណា​ដែល​អាច​ធ្វើឲ្យ​មាហា​ជន​ទាក់អារម្មណ៍​នៅឡើយ ទោះបីជា​មាន​វត្តមាន​នៅ​លើ​ផ្ទាំង​ក្រណាត់ស តាមរយៈ​រឿង​ថ្មី​របស់​ផលិតកម្ម​ខ្លួន​ក៏​ដោយ​នោះ​។​

​រំឭក​ពី​អតីតកាល​របស់​តារាចម្រៀង ខាន់ ជេ​មស៍ នៅក្នុង​ទ្រនំ​ចាស់ ផលិតកម្ម រ៉​ក គឺ​ជា​តារា​ចម្រៀង​ដែល​ស្ថិត​នៅ​ជួរ​មុខ​បំផុត​របស់​ផលិតកម្ម​មួយ​នេះ ដែល​មាន​បទ​ល្បី​ជាច្រើន​ដែល​ធ្វើឲ្យ​ខ្លួន​គេ​មាន​ឈ្មោះ​បោះ​សម្លេង​រហូតមក​ដល់​សព្វថ្ងៃនេះ តាមរយៈ បទ ទី ១ និង​ជា​ស៊ី​ឌី​ដំបូង​របស់​ខ្លួន ក្រោម​ចំណងជើង​ថា​”​សម្រែក​បេះដូង​” ។​ក្នុងស្ថានភាព​ប្រជាប្រិយភាព មិន​មាន​លក្ខណៈ​ដូច​មុន មជ្ឈដ្ឋាន​មហាជន​នៅ​គិត​បន្តថា តើ ខាន់ ជេ​មស៍ អាចទៅរួច​ទេ ក្នុងការ​ក្រ​សោម​ប្រជាប្រិយភាព​នោះ ? បើ​នៅ​ក្នុង​ទ្រ​នំ ដែល​ខ្លួន​កំពុង​នៅ​នោះ​សុទ្ធ តែ​តារាចម្រៀង​ល្បី​នោះ ដោយមាន លោក ខេមរៈ សិរី​មន្ត លោក ហង្ស ឧត្តម​មុន្នី លោក កែវ ឆាយ វីរៈ​យុទ្ធ និង​កែវ វាសនា ជាដើម​៕

​ស្តាប់​បទ “​ទះ​ថ្ពាល់​ស្តាំ​អង្អែល​ថ្ពាល់​ឆ្វេង​” របស់ ខាន់​ជេ​មស៍ ដូចខាងក្រោម​៖


មតិយោបល់