ថ្នាល់សិល្បៈរបស់តារាចម្រៀង ឆន សុវណ្ណរាជ ដំបូងឡើយមានពន្លកនៅ ក្នុងផលិតកម្ម ចេឡាប្រាឌើរ ដែលជាទ្រនំមួយធ្វើឲ្យឆន សុវណ្ណរាជ មានមុខមាត់ដល់ពេល បច្ចុប្បន្ន។នៅក្នុងទ្រនំចាស់នេះដែរបទចម្រៀងដែលធ្វើ ឲ្យឆន សុវណ្ណរាជ មានឈ្មោះបោះសម្លេងលើទីផ្សារឧស្សាហកម្មតន្ត្រី គឺបទ “ចាំទាំងត្រដរ” និងមានបទជាច្រើនទៀតដែលធ្វើឲ្យកេរ្តិ៍ឈ្មោះតារាចម្រៀងរូបនេះ មានភាព ល្បីខ្ជោះខ្ជាយ ក្នុងអំឡុងរយៈពេល ៥ ឆ្នាំមុន។
៥ ឆ្នាំក្រោយនៃការហក់លោតចូលទ្រនំផលិតកម្មរស្មើហង្សមាស ឆន សុវណ្ណរាជ ក៏មានបទ ចម្រៀងជាច្រើនផងដែរ ដែលធ្វើឲ្យមហាជនកាន់តែស្គាល់ លោក ដោយដំបូង ឡើយគឺបទ “ទីក្រុងគ្មានមេឃ” និងបទ “១ ខែ ១០ ថ្ងៃ” និងមានបទ ចម្រៀងជាបន្តបន្ទាប់ ដែលសុទ្ធសឹងជាបទ ចម្រៀងពិរោះ។ រហូតមកដល់ឆ្នាំ ២០១២ នេះដែរ ឆន សុវណ្ណរាជ ចម្រៀងមួយបទដែលនិពន្ធ ទំនុកច្រៀងដោយ លោក សុខ ចាន់ផល ក្រោមចំណងជើងថា “នឹក A ស្រលាញ់ B” ដែលកំពុងច្បាមយកប្រជាប្រិយភាពតាមរយៈបទ ចម្រៀងមួយនេះ ដែលជាបទចម្រៀង មនោសញ្ជេតនា ដូចទៅនឹងបទ “ចាំទាំងត្រដរផងដែរ” ។ស្របពេលជាមួយនឹងគ្នានេះដែរ ប្រិយមិត្តរបស់គេហទំព័រ ដំណឹង មួយរូបឈ្មោះ ថា សុភ័ក្ត្រ សូមបញ្ជេញមតិថា “ចំពោះបទ ចាស់របស់ ឆន សុវណ្ណរាជ កាលពី ៥ ឆ្នាំមុន ក្រោមចំណងជើងថា “ចាំទាំងត្រដរ” នេះដែរ គឺជាបទចម្រៀងមួយបទ ដែលលោកពេញចិត្តជាទីបំផុត ព្រោះថាទាំងសាច់ភ្លេង និងសំឡេងតារាចម្រៀងរូបនេះ ពិតជាអស្ចារ្យណាស់ ។ម្យ៉ាងវិញទៀតបទចម្រៀងមួយនេះចេញស្របអំឡុងពេលដែលខ្ញុំមានស្នេហាដំបូង ពេលស្តាប់បទនេះម្តងៗនឹក ដល់នាងខ្លាំងណាស់ ”។ ចំណែកបទថ្មី ក្នុងឆ្នាំ ២០១២ របស់តារាចម្រៀងរូបនេះវិញ ក្រោមចំណងជើងថា “នឹក A ស្រលាញ់ B ” វិញ ក៏ជាបទមួយដែលខ្ញុំចូលចិត្ត មិនមែនបានន័យថាចូលចិត្តតែខ្ញុំបាទនោះទេ សូម្បីតែប្រិយមិត្តខ្លះទៀតតាមខ្ញុំដឹង មានអ្នកខ្លះដាក់ Ringtune និងមានអ្នកខ្លះទៀតដាក់ Call Tune នៅលើទូរស័ព្ទដៃគ្រប់ៗគ្នាហ្នឹង ជាពិសេសសំណាក់ប្រិយមិត្តដែលងប់នឹង តន្ត្រី។
សមម្យ៉ាងដែរចំពោះបទចម្រៀងនេះ វាចេញស្របពេលដែលខ្ញុំកំពុងមានទំនាក់ទំនងស្នេហាដល់ទៅ ២ ក្នុងអំឡុងពេលតែមួយ ពេលស្តាប់បទនេះ និងបានមើលវីដេអូ ចម្រៀងបទនេះធ្វើឲ្យខ្លួនខ្ញុំភ្ងាក់ខ្លួនព្រឺតតែម្តង ថាស្នេហាដែលលេងគ្នា ៣ នាក់ប្រាកដជាមានមនុស្សម្នាក់ដើរចេញ។ តែអ្វីដែលខ្ញុំគួរកោតសរសើរលើសពីតារាចម្រៀង ឆន សុវណ្ណរាជ នោះគឺគំនិតរបស់អ្នកនិពន្ធ ដែលនឹកឃើញបង្កើតនូវសាច់រឿង ទំនុកច្រៀងនេះឡើង ដែលស្របនឹងទីផ្សារកំពុងពេញនិយម និងប្រយោគ សោកសង្វេងនិងក្រៀមក្រំ បែបមនោសញ្ជេតនានេះ។
ប្រការនេះក៏លេចនូវសំនួរមួយសួរថា តើបទ ៥ ឆ្នាំមុន និង ក្រោយរបស់ ឆន សុវណ្ណរាជ មួយណាពិរោះជាងគេ? ត្រង់នេះចំពោះខ្ញុំនិងមហាជន អាចនឹងពិបាកនឹងឆ្លើយដែរ តែចំពោះមតិខ្ញុំវិញគិតថា វាពិរោះដូចគ្នាហ្នឹង ទាំងទំនុកច្រៀង មនោសញ្ជេតនាមិនចាញ់គ្នា ប៉ុន្មានឡើយ៕
ចុះប្រិយមិត្តរបស់ គេហទំព័រ ដំណឹង វិញអាចផ្តល់ចម្លើយបានទេថា រវាង បទ “ចាំទាំងត្រដរ ”និងបទ “នឹក A ស្រលាញ់ B” មួយណាដែលពិរោះជាងគេនោះ?
ទស្សនាបទចម្រៀង ទាំង ២ បទ ដូចខាងក្រោម៖
មតិយោបល់