ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង​ ​Angry​ ​Birds​ ​នឹ​ង​​​ចេ​ញ​​​​​នៅ​​ឆ្នាំ​ ​២០​១​៦​

កាលពីពេល​កន្លង​ទៅ​ថ្មីៗ​នេះដែរ ខាង Rovio បាន​ប្រកាស​ឲ្យដឹង​ថា Angry Birds និង​លើក​យក​ទៅ​ធ្វើ​ជា ខ្សែភាពយន្ត​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ខ្សែភាពយន្ត​ដែល​យក Angry Birds មក​ធ្វើ​នោះ ប្រភព​ដដែល​បាន​ឲ្យដឹង​បន្ត​ថា​នឹង​ចេញ នា​រដូវក្តៅ នា​ឆ្នាំ ២០១៦ ខាងមុខនេះ ។​ដោយ​ក្នុង​ការផលិត​នេះដែរ ខាង​ក្រុមហ៊ុ ន Rovio Entertainmen មាន​ផលិតករ John Cohen និង អតីត ប្រធាន Marvel Studios លោក David Maisel និង​អ្នក​ប្រតិបត្តិ​ការផលិត​ផ្សេងទៀត​។​

​បរិយាយ​ចន្លោះ​ដៃគូរ​រវាង Cohen និង Maisel គឺ​មាន​ក្រុម​មួយ​ឈ្មោះ ថា “​ក្រុម​សុបិន​”​។​ចំណែក CEO ខាង​ផលិតកម្ម Rovio Entertainmen បាន​និយាយថា “​នៅ​ពីក្រោយ​ខ្នង​របស់លោក លោក​មាន John Cohen ដែល​ជា​ផលិតករ​ដ៏​ឆ្នើម និង​អ្នក​កាន់​ផ្នែក ស្ទីត​យ៉ូ ដ៏​ជំនាញ់​លោក John Cohen ដោយ​សង្ឈឹម​នឹង​ជោគជ័យ​ក្នុង​ការផលិត​រឿងនេះ ហើយ​ក្រុម​សុបិន្ត​នេះដែរ នឹង​ត្រូវ​ធ្វើការ​នៅ​ផ្នែក​ខាងក្រៅ​ផងដែរ សម្រាប់​រឿងនេះ ដោយ​មិន​ផ្តោត​តែ ស្ទីត​យ៉ូ ដែល​មាន​ខាងក្នុង​នោះ​ទេ​”​។ CEO ផលិតកម្ម​មួយ​នេះ​បាន​បន្តថា អ្នក​ទាំង​ពីរ​គឺជា​មនុស្ស​ដែល​មាន​វិជ្ជាជីវៈ​ក្នុង​ខ្លួន និង​មាន​ជំនាញ ពិតៗ​។​

John Cohen បាន​និយាយថា “​លោក​មាន​ភាពសប្បាយ​រីករាយ​ណាស់ ហើយក៏​មាន​កិត្តិយស​ណាស់​ផងដែរ ដែល​បាន​ធ្វើ​ការផលិត​ខ្សែភាពយន្ត​ខាងលើ ជាមួយនឹង Mikael, David, និង ផលិតកម្ម Rovio”​។​ផលិតករ​រូបនេះ​បាន​បន្ថែមទៀតថា លោក​បាន​ចំណាយពេល​ជាច្រើន​ម៉ោង ដើម្បី​លេង​ជាមួយនឹង ហ្គេម​មួយ​នេះ ដោយ​ចំណាយ​ពេល​រហូតដល់​ទៅ ២ ៣ ឆ្នាំទៅ ហើយ​។​ជាមួយនឹង​គ្នា​នេះដែរ ក៏​អាច​ទទួលបាន​នូវ​ភាព​រីករាយ ដោយ​អាច​មាន​វត្តមាន​បង្កើត​រឿង Angry Birds នេះ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា Angry Birds មាន​អ្នក​ទាញ​យក​រហូតដល់​ទៅ ១ លាន​កោដ រាល់ពេល ដែល​ការបង្ហាញ​ជា​លើកដំបូង​នៅ​ឆ្នាំ ២០០៩ នោះ​៕

មតិយោបល់