ព័ត៌មានជាតិ

ប្រ​ភេ​ទ​​ ​មី​​ស៊ី​​​ល​​សំ​ខា​ន់​​ទាំ​ង​ ​៤​ ​រ​ប​ស់​​កូ​រ៉េ​​ខា​ង​ជើ​ង​​

កូរ៉េខាងជើង​ត្រូវបាន​ទទួលស្គាល់ថា​ជា​ប្រទេស​ជើង​ខ្លាំង​ខាង​សម្ភា​រវុ​ធ​ទំនើបៗ​ដូចជា​មី​ស៊ី​ល​ជាដើម ។ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ វេលា​ម៉ោង ៩ និង ៤៩ នាទី​ម៉ោង​នៅក្នុង​តំបន់ ប្រទេស​កូរ៉េខាងជើង បាន​ធ្វើ​ការបាញ់​សាកល្បង គ្រាប់​រ៉ូកែត រយៈ​ឆ្ងាយ​ហោះ​កាត់ កោះ​អូ​គី​ណា​វ៉ា ដែល​ជា​ទឹកដី​របស់​ប្រទេស ជប៉ុន ប៉ុន្តែ​ជប៉ុន​មិនបាន បាញ់​ទំលាក់​ដូច​ដែល​អ្វីដែល​ខ្លួន​បាន​និយាយ​នោះ​ទេ ។ ពាក់ព័ន្ធ​ទៅនឹង អភិវិឌ្ឍន៍​សម្ថភាព​អាវុធ​នុយក្លេអ៊ែ​នេះ ដែរ គេហទំព័រ ដំណឹង សូ​ច​ចុះផ្សាយ​ពី​ប្រភេទ​មី​ស៊ី​ល​សក្តានុពល​ទាំង ៤​ប្រភេទ របស់​កូរ៉េ​ខាងជើង​ដូចខាងក្រោមៈ​

១- Nodong missile

​ប្រភេទ​មី​ស៊ី​ល​រយៈ​ចំងាយ​មួយ​នេះ ត្រូវបាន​ក្រុម​កា​ងារ​វិទ្យាសាស្ត្រ​របស់​ប្រទេស​កូរ៉េខាងជើង ចាប់ផ្តើម​ស្រាវជ្រាវ​តាំងពី ទស្សវត្ស​ឆ្នាំ ១៩៨០ មក​ម្លេះ​ដោយ​ដាក់ឈ្មោះថា Nodong ដែល​ប្រេភទ​មី​ស៊ីល​នេះ អាច​ហោះ​បាន​នូវ​រយៈ​ចំងាយ ១០០០ គីឡូ​ម៉ែត វា​ហាក់​មាន​ចំងាយ​ប្រហែល​ពី ប្រទេស​កូរ៉េខាងជើង​ទៅកាន់ ប្រទេស​ជប៉ុន ។ តាម​ការស្រាវជ្រាវ​របស់​ទីភ្នាក់ងារ​ស្រាវជ្រាវ​ការសាយភាយ​អាវុធ​នុយក្លេអ៊ែ​ររបស់​អាមេរិក បានបង្ហាញ​ថា អាវុធ​ប្រភេទ Nodong នេះ​អាច​មាន​ភាព​មិន​ទៀងទាត់​នូវ​រយៈ​ចំងាយ ២ ទៅ ៤ គីឡូ​ម៉ែត ប៉ុន្តែ​វា​នឹង​ផ្តល់​នូវ​ភាព​មហន្តរាយ​យ៉ាងខ្លាំង ដល់​ប្រជាជន​ជប៉ុន​ប្រសិនបើ វា​ត្រូវ​បាន​ប្រើប្រាស់​សំរាប់​ប្រឆាំង​នឹង​ប្រទេស​ជប៉ុន​នោះ ។​

២- Musudan missile

​ប្រភេទ​មី​ស៊ី​មួយ​នេះ​មានឈ្មោះ​ហៅ​ផ្សេង​ទៀត​ថា Nodong-B រឺ Taepondong-X ដែល​ជា​ប្រភេទ​មី​ស៊ី​ល​មាន​រយៈ​ចំងាយ​ឆ្ងាយ​គួរ​សម្យ ។ តាម​ការប៉ាន់ស្មាន ប្រភេទ​នេះ​មាន​គោលដៅ​រយៈ​ចំងាយ​ដល់ កោះ​អូ​គី​ណា​វា និង មូលដ្ឋាន​យោធា​របស់​សហរដ្ឋអាមេរិក នៅ​ប្រទេស​ជប៉ុន ប្រចាំ​អាស៊ី​បា​ស៊ី​ហ្វិក ។ បើ​តាម​ទីភ្នាក់ងារ​ស្រាវជ្រាវ​អាវុធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន​ប៉ាន់ស្មាន​ថា អាវុធ​នុយក្លេអ៊ែរ​ប្រភេទ Musudan មាន​រយៈ​ចំងាយ​ប្រហែល ២៥០០ គីឡូ​ម៉ែត ខណៈ​ដែល​ទីភ្នាក់ងា​រកា​ពារ​អ​វុ​ធ​នុយក្លេអ៊ែរ​របស់​សហ​រដ្ឋ​អាមេរិក សន្មត​ថា​វា​មាន​រយៈ​ចំងាយ ៣២០០ គីឡូ​ម៉ែត ហើយ​ប្រភព​ដ៏​ទៃ​ទៀត​ថា មាន​រយៈ​ចំងាយ​រហូតដល់​ទៅ ៤០០០ គីឡូ​ម៉ែត ។ ជាក់ស្តែង​អាវុធ​ប្រភេទ Musudan នេះ​ពុំ​ធ្លាប់​បាន​បាញ់​សាកល្បង​នោះទេ ព្រោះ​វា​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​សំរាប់​ការដឹកជញ្ជូន នេះ​បើ​តាម​របាយ​ការណ៏​របស់ ទីភ្នាក់ងារ​ស្រាវជ្រាវ​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ ។​

៣- Taepodong-1

Taepodong-1 រឺ Paektusan-1 ជា​ប្រភេទ​ម៉ី​សីល​ដំបូងបង្អស់​របស់​ប្រទេស​កូរ៉េខាងជើង ដែល​ធ្លាប់បាន​បាញ់​សាកល្បង​ម្តង​កាលពី​ខែ សីហា ឆ្នាំ ១៩៩៨ នៅ​លំហ​អាវ​កាស ។ វា​មាន​រយៈ​ចំងាយ ២២០០ គីឡូ​ម៉ែត ហើយ​ត្រូវបាន​គេ​ជឿជាក់ថា​មី​ស៊ី​ល​ប្រភេទ​នេះ​មាន​ភាព​មិន​ទៀត​ទាត់​នូវ​រយៈ​ចំងាយ ច្រើន​ជាង​មី​ស៊ី​ល​ប្រភេទ Nodong ។ បើ​តាម​អ្នកវិភាគ​វិទ្យាសាស្ត្រ បានបង្ហាញ​ថា មី​ស៊ី​ល​ប្រភេទ Taepodong-1 នេះ​ត្រូវបាន​គេ​ប្រើប្រាស​សំរាប់ សមត្ថភាព​យោធា​នោះទេ គ្រាន់តែ​សំរាប់​ការសាកល្បង​អវកាស​ប៉ុណ្ណោះ ។​

៤- Taepodong-2

Taepodong-2 រឺ Paektusan-2 ជា​ប្រភេទ​មី​ស៊ី​ល​ដែល​ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​អាវុធ​នុយក្លេអ៊ែរ របស់​កូរ៉េ​ខាងជើង អភិវឌ្ឍន៍​សម្ថ​ភាព​ពី Taepodong-1 ហើយ​ជា​ប្រភេទ​មី​ស៊ី​ល​ដែល​មាន​រយៈ​ចំងាយ​ឆ្ងាយ​ខ្លាំង ។ រយៈ​ចំងាយ​របស់ Taepodong-2 ត្រូវបាន​គេ​ជឿជាក់​ថា​មាន​រយៈ​ចំងាយ​រហូត​ពី​ចន្លោះ ៥០០០ ទៅ ១៥០០០ គីឡូ​ម៉ែត តែ​ត្រូវ​ទីភ្នាក់ងារ​ស្រាវជ្រាវ​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​របស់​សហរដ្ឋអាមេរិក​ធ្វើការ​បាន់​ស្ថាន​នូវ រយៈ​ចំងាយ​ឆ្ងាយ​បំផុត​រហូតដល់​ទៅ ៦០០០ គីឡូ​ម៉ែត ។ មី​ស៊ី​ល​ប្រភេទ​នេះ​ត្រូវបាន​បាញ់​សាកល្បង ៣​ដង​កាលពី​ឆ្នាំ ២០០៦ ២០០៩ និង ២០០១២ ប៉ុន្តែ​ការសាកល្បង​នោះ​ពុំ​បាន​សំរេច​នោះទេ ហើយ​ត្រូវបាន​ថ្កោលទោស​យ៉ាងខ្លាំង​ពី​សំណាក់ កូរ៉េ​ខាងត្បូង​និង​សម្ព័ន្ធមិត្ត សហរដ្ឋអាមេរិក​៕

​ប្រែ​សម្រួល​អត្ថបទ​ដោយ​៖ លោក ជួប រតនា​

មតិយោបល់