ព័ត៌មានសិល្បៈ និងកម្សាន្ត

Park​ ​Bom​ ​ស​មា​ជិ​ក​ ​2NE1​ ​ឡើ​ង​​​គី​ឡូ​​ព្រោះ​​​មិ​ន​​ត​ម​​អា​ហា​រ​​

​តារាចម្រៀង Park Bom ដែល​ជា​សមាជិក​របស់​ក្រុម 2NE1 ត្រូវបាន​គេ​ប្រទះឃើញ​នៅ សាំង​ហ្គា​ពួ​រ នៅ​ឯ​សណ្ឋាគារ Grand Copthorne Waterfront Hotel ខណៈ​ដែល​ធ្វើ​សន្នីសិទកាសែត ស្តីអំពី “2NE1 GLOBAL TOUR” ជាមួយ​នឹង​សមាជិក​ក្រុម​របស់​ខ្លួន​នោះ​។​

​តារា​ចម្រៀង​រូប​នេះ​មើល​ទៅ​សិច​ស៊ី​ណាស់ ដោយ​ស្លៀក​ពាក់អាវ​ពណ៌​ស ជាមួយ​នឹង​ដៃ​អាវ ចោះៗ​បញ្ចេញ​សាច់ និង​សំពត់​ខ្មៅ ពណ៌​ខ្មៅ​លាយ ជាមួយនឹង​ពណ៌​ទឹកប្រាក់​មួយ​ឆ្នូត​នៅខាងមុខ ។​ទោះបីជា​យ៉ាងណា​ក៏ដោយ​បណ្តា​អ្នក​ដែល​ឃើញ​រូប​នា​នៅក្នុង​ការធ្វើ​ស​ន្និសិទ​សែត​នោះ​ឃើញ​តារា​ចម្រៀង​រូប​នេះ ហាក់ដូចជា​ឡើង​គី​ឡូ មិន​ដូចជា Park Bom មុន​ឡើយ​។​
Park Bom មាន​មនុស្ស​ជាច្រើន​ដែល​តាមដាន ចង់ដឹង​ពី​របប​អាហារ​របស់​នាង ខណៈ​ដែល​នាង​បង្ហាញ​ការ​តប​អាហារ​ដល់ បណ្តាល​អ្នកគាំទ្រ​លើ​អន​ឡាញ់ និង Fan នោះ​។​

​ខណៈ​ដែល​បណ្តាអ្ន​គាំទ្រ​បាន​ឃើញ​រូបថត​ស្តីពី​ការធ្វើ​សន្នីសិទកាសែត​នោះ ដោយ​ឃើញ Park Bom ហាក់ដូចជា​ឡើង​គី​ឡូ ដោយ បញ្ចេញ​មតិ​ថា “​ខ្ញុំ​នឹក​ដល់ Park Bom ចាស់​ណាស់ ”​វា​ជា​រឿង​មួយ​ដែល​តានតឹង​ណាស់​សម្រាប់​នាង ប៉ុន្តែ​នាង​ត្រូវតែ​ចំណាយពេល ដើម្បី​ថែរក្សា​នូវ​របប​អាហារ ពេល​នោះ​ហើយ​ដែល​ធ្វើឲ្យ​នាង​អាចស្រក់​គីឡូ​ខ្លះ និង​មាន​ភាពប្រសើរ​ជាង​នេះ ៕
2012121301000774200063991

មតិយោបល់