យោងតាមគេហទំព័រ Times Union ចុះផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងតែស្វែងរកដីទំហំ ៣,២លានម៉ែត្រការ៉េ សម្រាប់ការសាងសង់រោងចក្រ។
លោក Andrew Cuomo ដែលជាចៅហ្វាយក្រុងញ៉ូវយ៉ក បានឲ្យដឹងកាលពីដើមសប្ហាហ៍នេះថា លោកបានទទួលព័ត៌មានមួយដែល មានក្រុមហ៊ុនបច្ចេកវិទ្យាមួយបានស្នើសុំសាងសង់រោងចក្រផលិតបន្ទះឈីប នៅលើដីដែលមានផ្ទៃក្រឡា ៣,២លានម៉ែត្រការ៉េ។ លោកបានបន្តទៀតថា ការស្នើសុំនោះនៅមិនទាន់ចេញជារូបរាងនោះទេ ព្រោះថា លោកមិនទាន់បានទទួលឯកសារ តែបើតាមអ្វីដែលលោកបានឮប្រភពដែលពាក់ព័ន្ធ ក្រុមហ៊ុនដែលស្នើសុំនោះគឺជាក្រុមហ៊ុន Apple។
បើទោះបីជាព័ត៌មាននេះ មិនទាន់អាចយកជាផ្លូវការក្ដី ប៉ុន្តែវាគាប់ជូនគ្នានឹងសម្ដីរបស់លោក Tim Cook នាយកប្រតិបត្តិ Apple ដែលបាននិយាយថា លោកនឹងនាំយកចង្វាក់ផលិតកម្មម៉ាស៊ីន Mac មកអាមេរិកវិញនៅឆ្នាំក្រោយ។
គួរបញ្ជាក់ផងដែរថា បន្ទះឈីបរបស់ក្រុមហ៊ុនដែលប្រើសម្រាប់ iPhone និង iPad គឺក្រុមហ៊ុន Samsung ជាអ្នកផលិតឲ្យ ប៉ុន្តែក្នុងឆ្នាំនេះ Samsung និង Apple បានឈ្លោះគ្នា ហើយអាចនឹងឈានដល់ដំណាក់កាលផ្ដាច់ទំនាក់ទំនង៕
មតិយោបល់