នៅពេលថ្មីៗមកនេះដែរ តារាសម្តែង Lee Jung Jin បានក្លាយទៅជាសមាជិករបស់ផលិតកម្ម JYP Entertainment។ ប្រភពព័ត៌មានបង្ហាញកាលពីថ្ងៃទី ១៤ បានឲ្យដឹងថា ខាងផលិតកម្មJYP Entertainment បានចែកចាយនូវព័ត៌មានជាពិសេស ស្តីអំពីតារាសម្តែង ដ៏មានប្រជាប្រិយភាព Lee Jung Jin បានធ្វើការចុះកុងត្រាក្នុងការសម្តែងរឿងថ្មីជាមួយនឹង ផលិតកម្មមួយនេះ ។
តារាសម្តែងញញឹមដ៏មានមន្តស្នេហ៍រូបនេះត្រូវបានគេជ្រើសរើសឲ្យដើរតួក្នុងរឿងភាគបុរាណរបស់ស្ថានីយ៍ទូរទស្សន៍ ក្នុងវត្តមានជាលើកដំបូងជាមួយនឹងផលិតកម្មខាងលើ ។
គួរបញ្ជាក់ផងដែរថា តារាសម្តែង Lee Jung Jin គឺជាមិត្តភក្តិដ៏ជិតស្និទ្ធបំផុតរបស់ JYP សម្រាប់ការចុះកុងត្រាថ្មីនេះដែរ ដោយសារតែកុងត្រាចាស់របស់ ផលិតកម្ម Awesome Entertainment ត្រូវបានបញ្ចប់៕
មតិយោបល់