យោងតាមគេហទំព័រព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន ស៊ិនហួរ បានឲ្យដឹងថា មានការវាយប្រហារលើទីចំណត់ថយន្ត ដែលនៅជិតនឹង ទីក្រុង Peshawar ដែលកៀកនឹងព្រលានយន្តហោះ អន្តរជាតិ ស្ថិតនៅភាគខាងជើងនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១២ ម្សិលមិញនេះ។
ប្រភពព័ត៌មានរបស់គេហទំព័៍រមួយនេះបានបន្តទៀតថា យ៉ាងហោចណាស់ក៏មានមនុស្ស ១នាក់បានបាត់បង់ជីវិត និង ៤០ នាក់ផ្សេងទៀតរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទើរពេទ្យ នេះបើតាមប្រភពព័ត៌មានរបស់កងកំលាំងប្រដាប់អាវុធ និងមន្ទីរពេទ្យបានប្រាប់ដល់គេហទំព័រ ខាងលើ ។
ទោះជាយ៉ាងណាគេមិនទាន់ដឹងពីមូលហេតុនៃការវាយប្រហារនេះនៅឡើយទេ ថាមកពីមូលហេតុអ្វី និង ក្រុមមួយណាដែលធ្វើការវាយប្រហារនេះ៕
មតិយោបល់