នៅពេលថ្មីៗ មកនេះដែរយោងតាមប្រភពព័ត៌មានបរទេសនានាដែលចុះបង្ហាញកាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១២ ម្សិលមិញបានឲ្យដឹងថា តារាចម្រៀង Selena Gomez បានចែកផ្លូវជាមួយនឹង តារាចម្រៀង Justine Bieber (JB) ម្តងទៀតហើយ ដែលកាលបាក់បែកចែកផ្លូវនេះ កើតឡើងនៅ Jelena កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១២ កន្លងទៅនេះ ។
ដៃគូរស្នេហានេះ បានស្គាល់គ្នាតាំងពីនៅរាងក្មេងម្លេះ ហើយបទពិសោធន៍ស្នេហារបស់គេក៏ច្រើនគួរសមណាស់ដែរ។ Selena Gomez បានត្រៀមចិត្តរួចរាល់ហើយសម្រាប់ការបែកបាក់នេះ ដោយវិលទៅកាន់ពិភពសិល្បៈជាថ្មីម្តងទៀត និងមិនចង់ឃើញអនុស្សាដែលសាងរួមគ្នានៅខាងក្រៅនោះទេ។
ប្រភពព័ត៌មានបានបន្តថា គូស្នេហ៍នេះទើបតែត្រូវរ៉ូវគ្នាបានរយៈ ពេលតែ មួយសប្តាហ៍សោះ ស្រាប់តែ លេចឭព័ត៌មានបែកបាក់ជាថ្មីម្តងទៀត ហើយនេះក៏ជាលើកទី ១ ហើយដែល JB មិនចង់វិលត្រលប់ និងអង្វរករ ដល់មិត្តស្រីខ្លួនដែរ។
ប្រភពព័ត៌មានចចាមអារ៉ាមឯណោះវិញ ក៏បានឲ្យដឹងថា Selena Gomez កំពុងតែត្រៀមខ្លួនទទួលយកតារាចម្រៀងរួមក្រុម One Direction លោក Niall Horan ដែលជាតារាចម្រៀងចូលចិត្តនិយាយរឿងកំប្លែងស្ងួត ដែលអាចធ្វើឲ្យ Selena Gomez រីករាយជាងនៅជាមួយនឹង JB។
គួរបញ្ជាក់ផងដែរថា Niall Horan ដែលជាសមាជិករបស់ One Direction ក៏ជាមិត្តជិតស្និទ្ធបំផុតរបស់ JB ផងដែរ។ តើវាអាចទៅរួចទេ ដែល Selena Gomez ទទួលយក Niall Horan?៕
មតិយោបល់