យោងតាមប្រភពព័ត៌មានរបស់ Koreanupdates ដែលចុះបង្ហាញនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១២ នេះបានឲ្យដឹងថា តន្ត្រី Alive 2012 Tour របស់ក្រុមតារាចម្រៀង Big Bang ទទួលបានការសរសើរនិង ឲ្យកម្រិតខ្ពស់ ដោយ The Guardian ដែលជាកាសែតរបស់ជាតិអង់គ្លេស។
The Guardian ដែលជាកាសែតប្រចាំថ្ងៃរបស់ជាតិអង់គ្លេសបានធ្វើការសរសើរលើក្រុមតារាចម្រៀង នេះជាមួយនឹងដំណើរការ នៅ Wembley Arena នាទីក្រុង ឡុងដ៏ ដោយនិយាយសរសើរទៅកាន់តារាចម្រៀងទាំងបួនដួងថា “ពិតជាអស់អស្ចារ្យណាស់ដែលគេអាចធ្វើតន្ត្រីដ៏ធំសម្បើមនេះ ទោះបីជាមិនសូវទទួលបានការគាំទ្រដូច ក្រុមតារាចម្រៀង One Direction និង Justin Bieber ក្តី តែទោះជាយ៉ាងណាពួកគេអាចមានវត្តមាននៅលើឆាកអន្តរជាតិ ដោយមានអ្នកចូលមើលណែនណាប់តាន់តាប់ដូចគ្នា និងរៀបចំបទចម្រៀងមានរបៀបរៀបរយណាស់ ក្នុងការច្រៀងដើម្បី មានវត្តមាននៅ UK Top 10 ”។
The Guardian បានបន្តទៀតថា “នេះគឺជាការបង្ហាញពហុវប្បធម៌ នាគ្រប់ទីកន្លែង ដែលមានន័យថាជាវប្បធម៌មិនងាយរលាយសាបសូន្យ ដែលពាំនាំដោយក្រុមតារាចម្រៀង ប្រុសសង្ហារ ដើម្បីឲ្យពិភពលោកទទួលស្គាល់”។
គួរបញ្ជាក់ផងដែរថា ក្រុមតារាចម្រៀងនេះបានធ្វើការប្រគុំតន្ត្រី កាលពីថ្ងៃទី ១៤ និង ១៥ខែ ធ្នូ ឆ្នាំ ២០១២ ដោយមានវត្តមានអ្នកចូលរួមទស្សនារហូតដល់ទៅ ២៤០០០ នាក់ ដែលអាចនិយាយបានថាវាជាតន្ត្រីដ៏ធំរបស់កូរ៉េ៕
មតិយោបល់