កាលពីមុនគេកត់សម្គាល់ថា តារាសម្ដែងលោក ពៅ ពិសិដ្ឋ មិនសូវមានទីផ្សារចេញសម្ដែងប៉ុន្មានឡើង ខណៈដែលលោកក៏ត្រូវគេកត់សម្គាល់ថា ទម្រាំបានតំណែងជាតារាសម្ដែងក្នុងរឿងនីមួយៗ ក៏បានដោយសារបងស្រីរបស់លោក គឺកញ្ញា ពៅ លីដា និងម្ដាយសុំផលិតករអោយ។
យ៉ាងណាក៏ដោយក្នុងពេលចុងក្រោយ គឺលោកបានក្លាយជាតារាសម្ដែងដែលក្រុមផលិតករ ស្នើអោយសម្ដែងដល់ថ្នាក់រកពេលសម្ដែងមិនបានតែម្ដង ដែលការងារលោកទទួលបានចុងក្រោយ គ្មានការជ្រោមជ្រែងពីម្ដាយ និងបងស្រីដូចមុនទេ។
លោក មុត ថារី ផលិតកររឿងដែលបានជ្រើសរើសលោក ពៅ ពិសិដ្ឋ អោយសម្ដែងកុនបានអះអាង កាលពីមុនលោកមិនសូវស្គាល់លោកពៅ ពិសិដ្ឋ នោះទេ គឺបានស្គាល់តាមតែតាមរយៈ កញ្ញា ពៅ លីដា ជាបងស្រី និងម្ដាយរបស់លោកប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលលោកសាកល្បងអោយសម្ដែង លោកកត់សម្គាល់ថា លោក ពៅ ពិសិដ្ឋ ក្រៅពូមានរូបរាងសង្ហារ គឺលោកសម្ដែងល្អមិនចាញ់តារាជើងចាស់នោះទេ។ លោកថា លោកពៅ ពិសិដ្ឋ ត្រូវបានលោកជ្រើសអោយសម្ដែងក្នុងរឿងភាគ«ដួងច័ន្ទ ដួងចិត្ត» ដោយក្នុងរឿងនេះ ដ្បិតថាលោកមិនមែនសម្ដែងជាតួឯក ប៉ុន្តែលោកក៏សម្បូរប្លង់លេងមិនខុសពីតួឯកនោះដែរ។
លោកសរសើរលោកពៅ ពិសិដ្ឋ សម្ដែងបានល្អ តាមរយៈភាពយន្តដែលគេបានសម្ដែងក្នុងរឿងរបស់លោកកាលពីលើកទី១ ទើបលោកកក់ក្ដៅសម្រាប់ការជ្រើសរើសអោយសម្ដែងក្នុងរឿងទី២នេះ។ ក្រោយបញ្ចប់រឿង«ដួងច័ន្ទដួងចិត្ត» នៅPNN លោកនៅមានភាពយន្តជាច្រើនបន្តទៀត ដើម្បីអោយលោកទទួលសម្ដែង ដោយលោកបញ្ជាក់ថា ទម្រង់មុខ រូបរាង និងទេពកោសល្យរបស់លោក ពៅ ពិសិដ្ឋ ទោះដាក់អោយលេងអ្វីក៏សម ដែលលោក និងផលិតដទៃត្រូវការ។
លោកពៅ ពិសិដ្ឋ បានសារភាពថា កាលពីមុនទម្រាំបានថត ពិតជាត្រូវអាស្រ័យលើបងស្រី និងម្ដាយអុីចឹងមែន។ ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយ លោកមានតែត្រូវផលិយករ ទាក់ទងមកស្នើពីម្ដាយ និងបងស្រីជួយទទួលការសម្ដែងទៅវិញ នៅពេលដែលយល់ថាខ្លួនឯងជសប់កុងត្រាអស់ទៅហើយ ហើយពិបាកបែងចែកពេលវេលា។ លោកថាខ្លួនសម្បូរការងាចុះថតខ្លាំងណាស់ ជាក់ស្ដែងគ្រាន់តែឈានចូល២០១៨ភ្លាម គឺមានរឿងភាគប្រចាំទូរទស្សន៍បុកមកណែនដៃតែម្ដង។ យ៉ាងណាមិញ លោកនៅតែសរសើរថា ហេតុផលដែលលោកទទួលបានទីផ្សារដល់ថ្នាក់ចុះខេត្តឡើងភ្នំពេញ ហើយថតមិនស្គាល់យប់ថ្ងៃនៅក្នុងពេលនេះ គឺដោយសារចំហាយរបស់បងស្រី គឺពៅ លីដា និងម្ដាយ ដែលជាអ្នកដឹកដៃប៉ុណ្ណោះ។ មកទល់ពេលនេះ លោមកាន់តែមានឱកាសសម្ដែងច្រើនរឿង ដោយរឿងក្រោយបានឡើងតំណែងជាតួរងសំខាន់ និងជាតួអង្គឯក២គូ ឬ៣គឋុផងដែរ ដូចជាក្នុងរឿង «ក្រមុំឆ្នាស់ ប៉ះមេស្រុកឆ្មើម» ដែលកំពុងដាក់បញ្ចាំងនៅPNN រាល់ថ្ងៃ និងរឿង«ដួងច័ន្ទ ដួងចិត្ត» របស់PNN ដូចគ្នា ដែលទើបក្រុងពាលីមុននេះ ជាភស្តុតាងស្រាប់៕

















មតិយោបល់