មួយរយៈចុងក្រោយមកនេះ យើងសង្កេតឃើញថា ផលិតកម្ម ថោន ហាក់ដូចជាឡើងកូដណាស់ ក្នុងវិស័យឧស្សាហកម្មចម្រៀងនេះ ។ប្រការនេះមកពីមានបទចម្រៀងជាច្រើនដែលពិរោះៗនិងមានចំណងជើងប្លែកៗ ដែលសឹងតែអ្នកចាំស្តាប់ និងទស្សនា ឃើញចំណងជើង ថាជាបទកំប្លែងតាមពិតទៅជាបទ ដែលមានលក្ខណៈមនោសញ្ជេតនាសោះ។
បទ ចម្រៀងដែលមានចំណងជើងគួរឲ្យទាក់ទាញរបស់ផលិតកម្មនេះ មានដូចជា ទៅងូតទឹកសិន ចាំនិយាយត បបួលបងទៅស្បថ និងមានបទ ជាច្រើនទៀត។
កាលពីថ្ងៃ សៅរ៍ម្សិលមិញដែរ គេឃើញបទចម្រៀងមួយបទដែលមានចំណងជើងប្លែកទៀតហើយ ដែលនិពន្ធដោយ កញ្ញា សុជាតា ដែលបានបង្ហោះលើគណនីហ្វេសប៊ុក ក្រោមចំណងជើងថា “កុំចាត់ទុកអូនជា Angry Birds” គ្រាន់តែឃើញចំណងជើងគួរឲ្យចង់សើចទៅ ហើយ បានន័យថាទាក់ទាញណាស់ ដែលអ្នកនិពន្ធទំនុកច្រៀងរូបនេះចេះនឹកឃើញដាក់ចំណងជើងដូចទៅនិង ល្បែងដែលជាទីចំណាប់អារម្មណ៍របស់យុវវ័យ ។ ស្របពេលជាមួយនឹងគ្នានេះដែរ គេសង្ឈឹមថា បទ ក្រោយប្រាកដជាចេញបទ “កុំស្នេហ៍អូនដូចហ្គេមអនឡាញ់ AK” អ៊ីចឹងជាដើមហើយមើលទៅនោះ !!!!។
បទ ចម្រៀង“កុំចាត់ទុកអូនជា Angry Birds” នេះដែរ មានន័យថា តួស្រីជាអ្នករ៉ាប់រងនូវទុក្ខកង្វល់របស់ តួប្រុស ពេលអផ្សុកមករកមនុស្សស្រីម្នាក់នេះ ដូចជាល្បែងហ្កេម Angry Birds គ្រាន់កែអផ្សុក៕
គួរបញ្ជាក់ផងដែរថា បទ “កុំចាត់ទុកអូនជា Angry Birds” នឹងច្រៀងដោយ កញ្ញា អេនីហ្សាម ហើយបទនេះដែរ នឹងអាចធ្វើឲ្យនាងទទួលបានប្រជាប្រិយភាព ដូចទៅនឹងតារាជួរមុខរបស់ផលិតកម្មថោន៕
មតិយោបល់