រឿងដ៏រន្ធត់ញាប់ញ័ររបស់តារាចម្រៀងបែកបាក់ស្នេហានាងSelena Gomez ហើយក៏ជារឿងលើកទី ១ក្នុងអាជីពសិល្បៈរបស់នាង បានបញ្ចប់ការថតរួចរាល់ហើយ និងចេញជាវីដេអូរឿងសាកល្បងទៅកាន់ពិភពលោក។
វីដេអូរឿងសាកល្បងរបស់តារាចម្រៀងងាកឆ្វេងទៅរកការសម្តែងរូបនេះក្រោមចំណងជើងថា Aftershock ហើយក៏ជារឿងចុងក្រោយដែលតារាសម្តែងស្រីរូបនេះ ដែលឈានជើងចាកចេញពីគ្រួសារនោះ។រឿងនេះដែរ បានលេចចេញជារូបរាងវិដេអូសាកល្បងនៅលើអ៊ីនធើណេតកាលពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១២ ម្សិលមិញនេះ។ រឿង Aftershock ជារឿងមួយដែលសរសេរដោយលោក Eli Roth ដែលជាសាច់រឿងរន្ធត់ញាប់ញ័រ ។
Selena Gomez ធ្វើបទសម្ភាសជាមួយនឹង MTV បានឲ្យដឹងថា សាច់រឿងនេះ វាគឹអស្ចារ្យណាស់ ហើយវាស្រស់ស្អាតទៀតផង មិនមែនបានន័យថារឿងនេះស្រស់ស្អាតនោះទេ គឺ ឆាកខាងក្រោយរបស់សាច់រឿងគឺមានភាពស្រស់ស្អាត តែសាច់រឿង គឹមានមានភាពរន្ធត់ញាប់ញ័រ ។ នាងបានបន្ថែមទៀតថា នាងពិតជាសំណាងល្អ ដែលបានរួមការងារជាមួយនឹង Eli Roth ហើយយើងក៏បានក្លាយទៅជាមិត្តភក្តិនឹងគ្នា ហើយនាពេលខាងមុខ និងសង្ឈឹមថានិងអាចធ្វើការជាមួយនឹងគ្នាម្តងទៀតតាមរយៈសាច់រឿងផ្សេងទៀត។
ទស្សនារឿង Aftershock របស់ Selena Gomez ដូចខាងក្រោម៖
មតិយោបល់