តារាចម្រៀង Rita Ora នៅពេលថ្មីៗមកនេះបានកុហកចំពោះអតីតមិត្តប្រុសស្នេហ៍របស់នាងលោក Rob Kardashian រឿងទំនាក់ទំនងថ្មីជាមួយនឹងតារាកំប្លែង Jonah Hill។ខណៈដែលអ្នកទាំងពីរបានជួបគ្នា និងចំណាយពេលមួយយប់ ស្របពេលដែល Ora នៅទីក្រុងញ៉ូវយ៉ក។
ប្រភពព័ត៌មានរបស់ US Weekly បានឲ្យដឹងថា នៅពេលថ្មីៗមកនេះ Rita Ora បានបែកបាក់ស្នេហា ដោយសារតែមូលហេតុពាក្យចចាមអារ៉ាមមិនច្បាស់ការនោះ បន្ទាប់មកអតីតមិត្តប្រុសរបស់នាង បានធ្វើការធ្វីតនៅលើ ធ្វីតទ័រ ដោយមានមានពាក្យខឹងសម្បារយ៉ាងខ្លាំងចំពោះពាក្យចចាមអារ៉ាមនោះថា នាងមានទំនាក់ទំនងជាមួយនឹង Jonah Hill។
ម្ចាស់បទចម្រៀង ‘Hot Right Now’ និងជាតារាសម្តែងក្នុងរឿង Get Him to the Greek រូបនេះ ក៏បានបែកពី Dustin Hoffman កាលពីខែ កញ្ញា កន្លងទៅ វាជារឿងមួយដ៏ប្លែកទៀតហើយ។
Rita Ora បានចំណាយពេលមួយយប់នៅជាមួយនឹង Jonah Hill ខណៈដែលដំណើរកម្សាន្តរបស់នាងនៅទីក្រុងញ៉ូវយ៉ក។ស្រពេលដែលមានរឿងនេះកើតឡើងនោះ មានប្រភពព័ត៌មានចេញមុខអះអាងថា អ្នកទាំងពីរគ្មានអ្វីក្រៅមិត្តភក្តិឡើយ។ ប្រការនេះហើយដែលធ្វើឲ្យ Rob Kardashian ខឹងរហូតសរសរពាក្យខឹងសម្បារចំពោះព័ត៌មាននេះ ហើយ Rita ក៏បានសារភាពថារឿងនោះគ្រាន់តែជាភ្លើងចំបើងតែប៉ុណ្ណោះ។
តារាចម្រៀង Rita Ora បានបញ្ជាក់ថា ដោយសារតែរឿងមួយនេះ នាង និងមិត្តប្រុសរបស់នាង Rob Kardashian បានចែកផ្លូវគ្នាហើយ ដោយសារតែមូលហេតុមិនចុះសម្រុង និងគ្នា ។ នៅពេលថ្មីនេះដែរ តារាចម្រៀងសិចស៊ីរូបនេះក៏បានលុបចោលចំពោះការប្រគុំតន្ត្រីនៅហ្វីលីពីន ខណៈដោយសារនាងមានជំងឺ៕
មតិយោបល់