ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ! ផលិតករល្បីឈ្មោះ ហ្វៃ សំអាង ទម្លាយរឿងកាលពី២០ឆ្នាំមុន ជាមួយតារាស្រីជួរមុខពីររូប

 

(ភ្នំពេញ)៖ លោក ហ្វៃ សំអាង ត្រូវបានទស្សនិកជនខ្មែរស្គាល់ថា គឺជា ផលិតករដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ ថ្មីៗនេះ លោកបានធ្វើឱ្យ មហាជន អ្នកប្រើប្រាស់បណ្ដាញសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោក បាន ដាច់ចិត្ត ទម្លាយអនុស្សាវរីយ៍មួយកាល២០ឆ្នាំ ជាមួយនឹងតារាស្រីពីរដួង គឺអ្នកនាង ខាត់ សុ ឃីម និងអ្នកនាង គង់ សុជាតិ ។

តាមរយ:រូបភាពមួយសន្លឹកដែលមានអាយុកាលជាង២០ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០០១ កំឡុងពេលទៅសម្ដែងនៅប្រទេសញ៉ូហ្សេលែន លោក ហ្វៃ សំអាង បានរំឭកថា «អនុស្សា វរីយ ឆ្នាំ ២០០១ ដឹកនាំតារាចម្រៀងលោកសុះ ម៉ាច ប្អូនស្រីខាត់ សុឃីម ប្អូនស្រីគង់ សុជាតិ ទៅសម្តែងនៅប្រទេសញ៉ូហ្សេលែន ពេល នោះ រំភើប ណាស់ ព្រោះ បង ប្អូន នៅ ទី នោះ គាំទ្រ ច្រើន» ។

ជាមួយគ្នានោះ ពិធីការិនីអ្នកនាង គង់ សុជាតិ ក៏បានបញ្ចេញមតិ តាម រយ: ប្រអប់ ខមិន ហាក់ អស់ សំណើច ដ្បិតរូបរាងពីមុនខុសគ្នាដាច់ស្រឡះនឹងបច្ចុប្បន្ន ។ មិនតែប៉ុណ្ណោះ មហាជន អ្នក ប្រើប្រាស់បណ្ដាញសង្គមក៏មានការភ្ញាក់ផ្អើលពីសម្រស់របស់តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ផងដែរ ពោលគឺសឹងតែនឹកស្មានមិនដល់ថាអ្នកទាំងពីរ គឺ អ្នក នាង គង់ សុជាតិ និងអ្នកនាង ខាត់ សុឃីម កាន់តែស្រស់ស្អាតក្នុងពេលវ័យកាន់ចាស់ បែប នេះ ឡើយ ៕

មតិយោបល់