នៅថ្ងៃ អាទិត្យនេះដែរ គេហទំព័រ ដំណឹងសូមណែនាំមុខម្ហូបម្យ៉ាងមានឈ្មោះថា ញាំត្រចៀកជ្រូក ដែលជាមុខម្ហូបរាងសាមញ្ញ តែក៏មិនងាយស្រួលធ្វើប៉ុន្មានឡើយ ។
សូមមើលគ្រឿងផ្សំ និងវិធីធ្វើ និងវិធីញាំដូចខាងក្រោម៖
គ្រឿងផ្សំៈ
ត្រចៀកជ្រូកមួយចំហៀង
ខ្ញីហាន់ឆ្មារៗ
ខ្ទឹមក្រហមសាប់
ដើមខ្ទឹមហាន់
ទឹកក្រូចឆ្មារ
ខ្ទឹមស និងម្ទេសចិញ្ច្រាំ
ទឹកត្រី
ស្ករស
វិធីធ្វើ៖
១.លាងត្រចៀកជ្រូកដោយទឹកក្តៅខ្លាំង និងយកកាំបិតកោសរោមឲ្យស្អាត។ ដាក់ស្ងោរត្រចៀកជ្រូកឲ្យឆ្អិនក្នុងទឹក ដោយដាក់អំបិលបន្តិចផង។ស្ងោរប្រមាណ ១ម៉ោង ទើបឆ្អិនផុយល្អ។ បន្ទាប់ពីត្រចៀកជ្រូកឆ្អិន យកមកហាន់លើជ្រុញជាចំណិតៗរៀបដាក់ក្នុងចានធំមួយ។
២.ដាក់ខ្ញីខ្ទឹមក្រហម និងដើមខ្ទឹមដែលហាន់រួចជាស្រេចកូរឲ្យចូលគ្នាជាមួយនឹងត្រចៀកជ្រូក។
វីធីញាំ៖
១.ធ្វើទឹកញាំដោយមានម្ទេស ខ្ទឹមសចិញ្ច្រាំ ទឹកក្រូចឆ្មារ ទឹកត្រីស្ករស កូរឲ្យចូលគ្នាសព្វហើយភ្លក្សឲ្យមានរស់ជាតិជូរហឺរបន្តិច។
២.យកទឹកញាំទៅចាក់ស្រោចពីលើត្រចៀកជ្រូក ដែលយើងរៀបក្នុងចានមុននេះ រួចកូរច្របល់ចូលគ្នាឲ្យសព្វម្តងទៀត។
៣.រោយលម្អរពីលើដោយសណ្តែកដីនិង ជីអង្កាមលើកមកទទួលទាន ជាមួយបាយ ឬធ្វើជាគ្រឿងក្លែមកម្សាន្តក៏បាន៕
មតិយោបល់