លោក គឹម អ៊ុងយ៉ុង ចូលរៀនសាកលវិទ្យាល័យអាយុ ៤ឆ្នាំ មានសញ្ញាបត្របណ្ឌិតអាយុ ១៥ឆ្នាំ និងមាន IQ ខ្ពស់ជាងគេលើពិភពលោក។
គីម អ៊ុង យ៉ុង កុមារអច្ឆរយៈជនជាតិ កូរ៉េ កើតក្នុងឆ្នាំ ១៩៦២ ។ គាត់ត្រូវបានសៀវភៅ កត់ត្រាពិភពលោកចុះជាអ្នកដែលមាន IQ ខ្ពស់ជាងគេលើពិភពលោក។ កាលបានអាយុ ៤ ឆ្នាំ គីម អ៊ុង យ៉ុង អាចអានបានភាសា ជប៉ុន កូរ៉េ អាល្លឺម៉ង់ និងភាសាអង់គ្លេស ។ កាលអាយុបាន ៥ ឆ្នាំ គាត់មានសមត្ថភាពអាចដោះស្រាយលំហាត់ គណិតវិទ្យាដែលមានភាពស្មុគស្មាញបានជាច្រើន។ ក្នុងកម្មវិធី ទូរទស្សន៍មួយរបស់ប្រទេសជប៉ុន គីម អ៊ុង យ៉ុង បានបញ្ចេញសមត្ថភាពនិយាយ ភាសា ចិន អេស្បាញ អាល្លឺម៉ង់ អង់គ្លេស ជប៉ុន និង ភាសាកុរ៉េរបស់ខ្លួន ។
គីម អ៊ុង យ៉ុង ត្រូវបានគេអញ្ជើញឲ្យចូលរៀនមហាវិទ្យាល័យ រូបវិទ្យា ក្នុងសាកលវិទ្យាល័យ ហានយ៉ាង តាំងពីអាយុបាន ៤ ឆ្នាំ រហូតដល់បានអាយុ៦ឆ្នាំ ។ ពេលអាយុបាន ៧ឆ្នាំ មជ្ឈមណ្ឌលអវកាស ណាសា បានអញ្ជើញគាត់ឲ្យទៅសិក្សានៅសហរដ្ឋអាមេរិច។ គាត់មិនត្រឹមតែបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យនោះទេគាត់ថែមទាំងបានទទួលសញ្ញាបត្របណ្ឌិតផ្នែករូបវិទ្យា នៃសាកលវិទ្យាល័យ រដ្ឋ កូលូរ៉ាដូ សហរដ្ឋអាមេរិច មុនអាយុ ១៥ឆ្នាំ។
ក្នុងឆ្នាំ ១៩៧៤ ក្នុងពេលកំពុងសិក្សាក្នុងសាកលវិទ្យាល័យ គាត់ក៏បានធ្វើការស្រាវជ្រាវឲ្យអង្គការ ណាសា ផងដែរ រហូតគាត់បានបញ្ចប់ការសិក្សានិងវិលត្រលប់មកប្រទេសកូរ៉េវិញក្នុងឆ្នាំ ១៩៧៨។ ពេលត្រលប់មកមាតុប្រទេសវិញគាត់បាន ប្តូរវិស័យក្នុងការស្រាវជ្រាវ ពី រូបវិទ្យាមកស្រាវជ្រាវផ្នែកសំណង់ស៊ីវិលវិញ។គាត់ត្រូវបានគេអញ្ជើញឲ្យចូលសិក្សាក្នុងសាកលវិទ្យាល័យល្បីបំផុតក្នុងប្រទេសកូរ៉េ តែគាត់បានជ្រើសរើស សិក្សាក្នុងសាកលវិទ្យាល័យមួយដែលសាមញ្ញក្នុងស្រុករបស់គាត់។ក្រោយមកគាត់បានក្លាយជា អ្នកដែលមានស្នាដៃ ល្អឆ្នើមក្នុងសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយក្នុងប្រទេសកូរ៉េ៕
ប្រែសម្រួលដោយ៖លោក ម៉ៅ សុខេន
មតិយោបល់