យោងតាមគេហទំព័រ Soopi បានឲ្យដឹងថា តារាចម្រៀង Sandara Park របស់ 2NE1 នាពេលថ្មីៗនេះនាងបានសារភាពថា នាងកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ Yoo Seung Hoដែលជាតួប្រុសសម្តែងក្នុងសាច់រឿង “I Miss You.”។
នៅលើបណ្តាញអនឡាញវិញឯណោះ អ្នកអនឡាញជាច្រើនបាន Share នូវធ្វីតរបស់តារាចម្រៀង Sandara Park ខណៈដែលនាងសរសេរលើកតួអង្គនៃសាច់រឿងនេះឡើង “I Miss You.” ។ ប្រធានបទខាងលើនេះដែរ វាប្រែក្លាយទៅជារឿងក្តៅគគុក សម្រាប់អ្នកលេងលើបណ្តាញអនឡាញ ក៏ដូចជា Fan របស់នាងចង់ដឹងថារឿងនេះវាពិតដែរ ឬទេ? ។ តារាចម្រៀងស្រីរូបនេះបានធ្វីតបន្តថា “ជាច្រើនថ្ងៃហើយដែលខ្ញុំមានអារម្មណ៍ដូចនេះ ខ្ញុំកំពុងទន្ទឹងរងចាំថ្ងៃ ពុធ តែថ្ងៃ ពុធវាបានដើរកន្លងទៅហើយ ! ខ្ញុំនឹកអ្នក Haeri ខ្ញុំជារបស់អ្នក ។Haeri គឹជា Yoo Seung Ho ដែលសម្តែងក្នុងសាច់រឿង“I Miss You.” “។
អ្នកលេងលើបណ្តាញអនឡាញក៏ធ្វីតតទៅ នឹង តារាចមៀង Sandara Parkផងដែរ ហេតុអ្វីអ្នកមិនសារភាពទៅ Yoo Seung Ho តែម្តងទៅ? ខ្ញុំគិតថាអ្នកទាំងពីរ គួរតែមានភាពអស្វារ្យជាមួយនឹងគ្នា៕
មតិយោបល់