ព័ត៌មានជាតិ

RIM ​ចំណាយ ​$65​លាន​ដុល្លារ ​ឲ្យ Nokia ​ថ្លៃ​ប៉ាតង់

ក្រុមហ៊ុនទូរស័ព្ទដៃហ្វាំងឡង់ Nokia និងក្រុមហ៊ុនផលិតទូរស័ព្ទដៃ Reseach In Motion(RIM) បានយល់ព្រម​ បញ្ចប់ជម្លោះ បន្ទាប់ពីតតាំងគ្ននៅតុលាការឆ្អែតឆ្អន់ ដោយ RIM បានយល់ព្រមផ្តល់នូវទឹកប្រាក់ខ្ទង់លានដល់ Nokia ដើម្បីសងជំងឺចិត្ត។
ទឹកប្រាក់ដែលក្រុមហ៊ុនRIM ត្រូវសង់ទៅឲ្យ Nokia នោះទេ មិនត្រូវបានប្រកាសឲ្យដឹងនោះទេ ប៉ុន្តែនៅថ្ងៃនេះ យើងតាមសុំនំឯកសាររបស់គណៈកម្មការមូលបត្រ និងហិរញ្ញាវត្ថុ បានឲ្យដឹងថា RIM ព្រមបានចំណាយ ៦៥លានដុល្លារអាមេរិក សម្រាប់ថ្លៃរំលោភប៉ាតង់របស់ខ្លួនទៅឲ្យ Nokia។
ប៉ុន្តែនៅពេលនេះ គេនៅមិនទាន់ដឹងថា ក្រុមហ៊ុន Nokia ទទួលបានប្រាក់ប៉ុន្មាននោះទេ ព្រោះថា គណៈកម្មការមូលបត្រ និងហិរញ្ញាវត្ថុសហរដ្ឋអាមេរិកមិនទាន់ប្រកាសឲ្យដឹងបន្ថែម៕

rim-nokia

មតិយោបល់