ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ទើរតែមិនជឿ! អ្នកនាង ខាត់ សុឃីម ចាញ់បោកគេអស់ជិត ១លានដុល្លារ

កន្លងមកអ្នកនាង ខាត់ សុឃីម ធ្លាប់បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដែលត្រូវបានក្រុមហ៊ុនអីណារីតា បោកលុយអ្នកនាង ក៏ប៉ុន្ដែមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ជាក់លាក់ឱ្យមហាជនបានដឹងនោះទេ។ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ អ្នកនាង ខាត់ ស៊ីឃីម និងប្រជាពលរដ្ឋបានផ្ទុះការតវ៉ាទ្រង់ទ្រាយធំជាលើកទី២ នៅមុខសាលាដំបូងខេត្តសៀមរាប ដោយទាមទារអោយតុលាការដោះលែង លោក ឌីម សួនណាត ប្រធានក្រុមហ៊ុន អ៊ីណារីតា Enarita បន្ទាប់ពីជាប់ឃុំរយៈពេលជាង៩ខែ មកហើយ ។

យ៉ាងណាមិញ គេបានដឹងព័ត៌មានកន្លងមកថា ឧកញ៉ាដែលជាប្រធានក្រុមហ៊ុនមួយ​នោះអស់ទឹកប្រាក់ផ្ទាល់ខ្លួន​ចំនួន​៧៩ម៉ឺនដុល្លារនិងប្រាក់ដែលនាងធានារគេឲ្យមកចូលរួមជាមួយនាងផ្សេងទៀតសរុបខ្ទង់៩០ម៉ឺនដុល្លារ។ អ្នកនាងថា បានព្យាយាម​ទាមទារលុយនោះមកវិញជាច្រើនខែ ប៉ុន្ដែដោយប្រធានក្រុមហ៊ុន(ឧកញ៉ា)នោះមិនទទួល​ខុសត្រូវនៅ​ថ្ងៃទី​១៥ខែឧសភា​ឆ្នាំ​២០​២០ នាងក៏កាត់ចិត្តលែងចង់បានលុយនោះហើយ​ចាប់ផ្ដើមរកលុយធនាគារនិងបង្វិលទ្រព្យដែលមាន​ពីមុន មកសងអ្នក​ដែល​នាង​​បានធានារឲ្យចូលជាមួយនាងនោះ។

អ្នកនាង ខាត់ សុឃីម ក៏មិនរំពឹងថា បានលុយដែលគេបោក​នោះមកវិញទេហើយ បាន​កាត់​ចិត្តទៅ​ហើយ​ទោះជាលុយជិត១លានដុល្លារនោះមានទំហ៊ុំធំធេង​និងច្រើនសម្រាប់នាងយ៉ាងណាក៍ដោយ​តែ បើទារ មកវិញ​មិនបាន​ទៅហើយ​អ្នកនាងមានតែបំភ្លេចរឿងមួយនេះចោលហើយចាប់ផ្ដើមសារជាថ្មីតាមរយៈបើកហាងCosmeticsកាលពី​ពេលថ្មីៗ​នេះ៕

 

 

 

មតិយោបល់