ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុម​តា​រា​ច​ម្រៀង​​ប្រុស Shinhwa​ចូល​ស​ង្វៀ​ន​សិល្បៈ​វិញ​ខែ មីនា ខាង​មុខ​

ក្រុម​តារាចម្រៀង​ប្រុស Shinhwa នឹង​ធ្វើការ​ត្រលប់​មកវិញ​នា​ខែ មីនា ឆ្នាំ ២០១៣ ខាង​មុន​ខ​នេះ​។​
​ខាង​ក្រុមហ៊ុន Shinhwa បាន​ធ្វើ​សេចក្តី​ថ្លែង​ការ​ថា “​នៅ​ខែ មីនា ឆ្នាំ ២០១៣ ខាងមុខ នេះ​យើង​នឹង​ធ្វើ​ខួប​ទី ១៥ តាំង​ពី​បង្កើត​ពី​Shinhwa​បង្ហាញខ្លួន “​។​

​កាលពី ខែ មីនា ឆ្នាំ ២០១២ ការវិល​វិញ​របស់​ក្រុម​តារាចម្រៀង​រូប​នេះ​គឺ​ចំ​នឹង​ខួប​ទី ១៤ ដោយ​បាន​ពាំនាំ​យក និង​ចេញផ្សាយ​អាលប៊ុម​ទី ១០ ក្រោម​ចំណងជើង​ថា “Venus,” ដោយ​ទទួលបាន​ចំណាត់ថ្នាក់​ទី ១ យ៉ាង​លឿន​ស្លេវ​ពី​អ្នកគាំទ្រ​គ្រប់​តំបន់​។​

​ជាមួយ​នឹង​សេចក្តី ប្រកាស​ខាងលើ​ក្រុម​តារាចម្រៀង​នេះ ក៏​បាន​ពាំនាំ​យក​នូវ​តន្ត្រី អាស៊ី​មក​ជាមួយ​នឹង​ផង ហើយ​ក៏​ចំ​ខួប​ទី ១៥ នៃ​ការ​បង្ហាញខ្លួន​ក្រុម Shinhwa​និង​ក៏​ពាំនាំ​ចំណងជើង​បទ​ចម្រៀង​ថ្មី​រហូតដល់​ទៅ ៤ នៃ​ពិភព K-PoP ម្តងទៀត​។​
​គ្រា​កន្លង​មក​ក្រុម​តារាចម្រៀង Shinhwa​ក៏បាន ធ្វើការ​ផ្សព្វផ្សាយ​នូវ​តន្ត្រី​ពិសេស​”2012 Shinhwa Grand Tour in Seoul,” និង​“The Return”​ដែលជា DVD ក៏​ធ្វើឲ្យ​ពួកគេ​មាន​កិត្តិយស​ណាស់​ដែរ​ចំពោះ​វា ក្នុងពេល​បង្ហាញខ្លួន​ខួប​ទី​១៤​នោះ​។​

​ដោយ DVD ទាំងនេះ​បានធ្វើការ​បង្ហាញខ្លួន​លើ​ទឹកដី​ជប៉ុន និង​កូរ៉េ និង​ទទួលបាន​ជោគជ័យ​ដំណាលគ្នា​ផងដែរ ក្នុង​ការចេញផ្សាយ​លើ​ទឹកដី​ទាំងពីរ​នេះ ។​ទិន្នន័យ​នៃ​ការលក់ DVD នៃ​ទឹកដី​ទាំង ២ បានឲ្យដឹងថា គឺ​លក់​បាន 30,000 ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​តែប៉ុណ្ណោះ​៕​

ក្រុម​តា​រា​ច​ម្រៀង​​ប្រុស Shinhwa​ចូល​ស​ង្វៀ​ន​សិល្បៈ​វិញ​ខែ មីនា ខាង​មុខ​
ក្រុម​តា​រា​ច​ម្រៀង​​ប្រុស Shinhwa​ចូល​ស​ង្វៀ​ន​សិល្បៈ​វិញ​ខែ មីនា ខាង​មុខ​

មតិយោបល់