ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

កូនប្រុសច្បង អម្ពរ ទេវី ដំណក់ឈាមជាមួយ ពេជ្រ ភារុណ បញ្ចប់ការសិក្សានៅអាមេរិក

ភ្នំពេញៈ នៅថ្ងៃទី១២ ខែមិថុនានេះ (ម៉ោងនៅកម្ពុជា) អ្នកនាង អម្ពរ ទេវី បានបង្ហោះឲ្យឃើញជាសាធារណៈថា អ្នកនាងសប្បាយចិត្តយ៉ាងខ្លាំង ដោយសារតែនេះ ជាថ្ងៃដែលកូនប្រុសដំណក់ឈាមរបស់លោក ពេជ្រ ភារុណ អតីតស្វាមី គឺឈ្មោះ ភារុណ ហ្សូលី បានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ និងបានទទួលសញ្ញាបត្រដែលបានតស៊ូរៀនសូត្រដោយផ្លូវការ។ អ្នកនាងបញ្ជាក់ថា នេះជាមោទនភាពដែលម្ដាយទូទៅចង់ឃើញ ហើយក៏ជាអ្វីដែលអ្នកនាងសប្បាយចិត្តរកអ្វីប្រដូចមិនបាននោះដែរ។

យ៉ាងណាក៏ដោយ នៅក្នុងថ្ងៃទទួលសញ្ញាបត្រនេះ គេមិនឃើញស្វាមីក្រោយរបស់អ្នកនាងបង្ហាញមុខនោះទេ ដោយឃើញតែអ្នកនាង និងមិត្តភ័ក្រ្តបងប្អូនជាច្រើនរូបទៅអបអរសាទរប៉ុណ្ណោះ។ ដូចគ្នាដែរ នៅថ្ងៃទទួលសញ្ញាបត្រនោះ គេមិនឃើញវត្តមានរបស់លោក ពេជ្រ ភារុណ ជាឪពុករបស់ ភារុណ ហ្សូលី ទៅចូលរួមអបអរនោះទេ បើទោះជាលោក និងអ្នកនាង អម្ពរ ទេវី ត្រូវគេដឹងថា នៅតែរាប់អានគ្នាដូចបងប្អូនក្រោយលែងលះ។

អ្នកនាង អម្ពរ ទេវី និយាយថា សប្បាយចិត្តគ្មានអ្វីប្រដូចបាននោះទេ ដែលកូនប្រុសច្បងរបស់ខ្លួន គឺភារុណ ហ្សូលី បានបញ្ចប់ការសិក្សាដែលអ្នកនាងចង់បាន ហើយអ្នកនាងក៏បានប្រកាសជូនពរឲ្យកូនប្រុសច្បងម្នាក់នេះ ទទួលបានវាសនាល្អទៅថ្ងៃអនាគតផងដែរ៕

មតិយោបល់