Lisa បើកទំព័រថ្មី ចេញ MV ចម្រៀងទោសផ្អើលអស់អ្នកគាំទ្រពេញពិភពលោក

(កូរ៉េ) នៅទីបំផុត អ្វីដែលហ្វេនៗជុំវិញពិភពលោក ទន្ទឹមរងចាំបានមកដល់ហើយ នោះគឺ វីដេអូបទ ទោល ថ្មីសន្លាងរបស់ LISA ពិតជា មិនធម្មតា ព្រោះអ្វី គ្រប់យ៉ាងនាង ត្រៀម ជូន Fan នៅពេល នេះមាន ភាព អស្ចារ្យបំផុត។

តាមរយៈបទចម្រៀងទោលថ្មីនេះ Lisa បានដាក់កម្លាំងកាយចិត្ត សម្រាប់អាល់ប៊ុមថ្មីនេះជាខ្លាំង ក្រៅពីការតុបតែងខ្លួនយ៉ាងលេចធ្លោរហើយនោះ ងាកចូលក្បាច់រាំ និងបទចម្រៀងវិញ នាងបង្ហើបមុនបទចេញជាផ្លូវការ ទៅទៀតថា មានរសជាតិថៃក្នុងនោះខ្លះ។ LISA ពិតជាមិនធ្វើឲ្យអ្នកគាំទ្រជុំវិញ ពិភពលោក ខក បំណង បន្តិច ឡើយ ហើយស្ថិតក្នុងពេល នេះគ្រប់គ្នា កំពុង ផ្ដោតការ ចាប់អារម្មណ៍ពេញទំហឹង ថែម មួយកម្រិតមក លើតារា ស្រី K-Pop រូបនេះ។

ជុំវិញការចេញចម្រៀងនេះ មានប្រភពឲ្យដឹងថា ហ្វេនរបស់នាងម្នាក់ក្នុងប្រទេសចិន ដែលជាគាំទ្រពេញ ទំហឹងរបស់ Lisa (BLACKPINK) បានចំណាយលុយយ៉ាង ច្រើនសន្ធឹក ក្នុងការ ផ្សព្វផ្សាយការ ចេញ មុខ ជាតារាទោលដំបូង របស់ Idol របស់ខ្លូន តាមរយៈការចំណាយប្រាក់ជួលទីតាំងធំៗចំនួន១៩កន្លែងក្នុងប្រទេសចិន សម្រាប់ការបង្ហាញមុខរបស់ Lisa>

 

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *