តារាកូនកាត់បីសាសន៍ ខ្មែរ-ចិន-ឥណ្ឌានាង ប៊ីរីយ៉ា ដែលជាតារាស្រស់ឆើតឆាយ ជាមួយនឹងទម្រង់មុខ កូនកាត់ ដោយមានក្តោងច្រុមុះស្រួច ដូចឥណ្ឌា និងរាងខ្ពស់ស្រឡះ ដោយបង្ហាញវត្តមានជាញឹកញយក្នុងការថតបទចម្រៀងឲ្យផលិតកម្ម រស្មីហង្សមាស និងតាមបណ្តាផលិតផ្សេងទៀត។
តួឯកក្នុងរឿង “អាបពាក់មួកសុវត្ថិភាព” របស់ផលិតកម្ម RGB ត្រូវបានគេទស្សន៍ទាយថា នឹងឡើងកូដក្រឺតៗក្នុងឆ្នាំ ២០១៣ នេះ ជាមួយនឹងការសម្តែងតួឯកខាងលើ ហើយក៏ជារឿងដែលរកចំណូលបានច្រើនលើសលប់ក្នុងឆ្នាំ ២០១២នោះ។
ប្រភពព័ត៌មានថ្មីៗនេះបានបង្ហាញឲ្យដឹងថា ខាងផលិតកម្ម RBG កំពុងនឹងមានគម្រោងនឹងផលិតខ្សែរភាពយន្តនេះក្នុងវគ្គទី ២ គឺ “អាបពាក់មួកសុវត្ថិភាព វគ្គ ២” ។ស្របពេលនឹងការប្រកាស ថានឹងបន្តថតរឿងនេះដែរ ក៏លេចព័ត៌មានថា ខាងផលិតកម្ម នឹង ប្តូរតួឯកស្រី គឺនាង ប៊ីរីយ៉ា ទៅឲ្យ តារាស្រីផ្សេងទៀត ដោយមិនទាន់បង្ហាញមុខនោះ។ ប្រការនេះដែរ នាងប៊ីរីយ៉ាក៏ចេញមុខផ្តល់ព័ត៌មានជូនដល់គេហទំព័រ ក្នុងស្រុកមួយ ថា “ចំពោះខាងផលិតកម្ម ថា នឹងប្តូរតួស្រីចំពោះសាច់រឿងខាងលើនេះ នាងមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។ តែ បើសិនរឿងនេះពិតមែន នាងក៏មិនអាក់អន់ស្រពន់ចិត្តអ្វីដែរ ព្រោះថា ខាងផលិតកម្ម គេតម្រូវធ្វើចឹងហើយនោះ”។
ទោះបីជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរតួឯកស្រីចេញពីរឿងនេះ ត្រូវបានមតិមហាជនគិតថា “រឿងអាប់ពាក់មួកសុវត្ថិភាព វគ្គ ២ នឹងងាកមករកចំណុចអវិជ្ជមាន មានន័យថា បាត់បង់នូវប្រជាប្រិយភាព ដោយសារតែតួមុនធ្វើឲ្យជក់ចិត្តពេលដក់ចេញទៅ ហាក់ដូចជារឿងមួយថ្មីសន្លាង អាចនឹងមិនល្អមើលក៏ថាបានដែរ”៕
មតិយោបល់