ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយឆើតធ្វើមុខជូរ ក្រោយចេញពីសង្គ្រោះបន្ទាន់

ភ្នំពេញៈ នៅវេលាម៉ោង២រសៀលថ្ងៃទី១៦ សីហា នេះ តារាកំប្លែងលោកពៅ គីសាន់ ហៅនាយឆើត បានថ្លែងប្រាប់ផុសញូថា លោកនឹងត្រូវបានអនុញ្ញាតិឲ្យចាកចេញពីមន្ទីរពេទ្យរុស្ស៊ីហើយ បន្ទាប់ពីលោក បានត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់រយៈពេល២ថ្ងៃ ព្រោះតែដើរមិនរួច។

លោកថាដោយសារសកម្មភាពថតកុន កាលពី៥ថ្ងៃ ក្នុងឈុតលើកចាប់តួស្រី បានធ្វើឲ្យលោកជាប់សរសៃ ចង្កេះរហូតដល់ងាកខ្លួនមិនរួច និងមានសភាពចុកចាប់ត្រង់ត្រគៀក និងចង្កេះទើបធ្វើឲ្យលោកសម្រេចចិត្ត មកទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យរុស្ស៊ី។ យ៉ាងណាមិញ លោកថាដោយសារសភាពជំងឺចាប់ផ្ដើម ធូរស្រាលបានបន្តិច ហើយក្រុមគ្រូពេទ្យក៏បានកំណត់ឲ្យយកថ្នាំទៅលេបនៅផ្ទះសិនទើបលោក បានចេញពីមន្ទីរពេទ្យ នៅវេលាម៉ោង២រសៀលនេះ។

លោកបន្តថា ខ្លួនអត់មានជំងឺអីក្រៅពីជាប់ត្រគៀក និងចង្កេះនោះទេ ប៉ុន្តែលោកក៏ប្រឈមនឹងភាពពិកា ផងដែរ ប្រសិនបើមិនរួសរាន់ធ្វើការព្យាបាលឲ្យត្រូវនោះទេ។ នេះជាដំណឹងចុងក្រោយ ដែលបានបង្ហាញថា នាយឆើត មានសភាពល្អប្រសើរជាងមុនបន្តិចវិញហើយ គឺមិនដូចការបង្ហោះនៅលើហ្វេសប៊ុកក្នុងប៉ុន្មាន ម៉ោងមុននោះឡើយ៕

photo_2016-08-16_12-32-57photo_2016-08-16_12-33-00photo_2016-08-16_12-33-05

មតិយោបល់