ប្រធានក្លិប Bacelonaលោក Sandro Rosell បាននិយាយឲ្យដឹងថា ក្លិប Bacelona ចង់ឲ្យ កីឡាករ David Villa បំភ្លេចការធ្វើកុងត្រាផ្ទេរ ទៅកាន់ Asernal ។
លោក Sandro Rosell បាននិយាយថា ក្លិប Bacelona មិនអាចខ្វះកីឡាករវ័យ ៣១ ឆ្នាំរូបនេះបានទេ ។កាលពីកីឡាកររូបនេះចេញពី Valencia កាលពីឆ្នាំ ២០១០ នោះ យើងបានធ្វើកុងត្រាជាមួយនឹងគាត់ដោយតម្លៃខ្លួន £31million ដែលជាកុងត្រាមួយយូរអង្វែង។
Sandro Rosell បានប្រាប់ដល់ ស្ថានីយ៍វិទ្យូ RAC ថា “ខ្ញុំបានសម្រេចចិត្តរួចរាល់ហើយ ក្នុងការទាត់ចោល ការផ្ទេរកីឡាករវ័យ ៣១ ឆ្នាំ រូបនេះទៅឲ្យ Arsernalនោះ ព្រោះថាយើងត្រុវការកីឡាករ Villa លេងឲ្យ ក្លិប Bacelona ជាច្រើនរដូវទៀត”៕
មតិយោបល់