ម្ចាស់បទចម្រៀង Toxic នាង Britney Spears នៅពេលថ្មីនេះបានប្រកាសថាខ្លួន បែកចែកផ្លូវជាមួយនឹងមិត្តប្រុស Jason Trawick។
បន្ទាប់ពីចាក់ចេញពីកម្មវិធី The Xfactor USA មកតារាចម្រៀងស្រីសិចស៊ី រូបនេះកំពុងតែលេចឭព័ត៌មានថា បានចែកផ្លូវគ្នា ចំពោះស្នេហាដែលបានសាងជាមួយនឹងគ្នា ជាង ៣ ឆ្នាំនោះ។
Britney បាននិយាយប្រាប់ដល់អ្នកសារព័ត៌មានថា នាងបានលុបចោលនូវការភ្ជាប់ពាក្យជាមួយនឹង Jason Trawick ហើយការបែកបាក់នេះយើងនៅតែរាប់អានគ្នាជាធម្មតា ដោយក្លាយជាមិត្តភាពមួយដ៏អស្ចារ្យ។
Jason Trawick ក៏បាននិយាយផងដែរថា ក្តីស្នេហារបស់យើងទាំងពីរដើរដល់ផ្លូវបញ្ចប់ហើយ ខ្ញុំពិតជាស្រលាញ់នាង និងកូនរបស់នាងណាស់។
ស្របពេលនឹងបែកបាក់ស្នេហានេះដែរ ក៏លេចឭព័ត៌មានចុងក្រោយថា តារាចម្រៀង Britney Spears ខានរួមដំណេកជាមួយនឹង Jason Trawick ជាយូរណាស់មកហើយ ជាក់ស្តែង រាល់សប្តាហ៍នៃការបង្ហាញវត្តមានរបស់នាងនៅលើ The Xfactor នាងគេងនៅសណ្ឋាគារ ដោយចែកបន្ទប់ឲ្យ Jason Trawick គេងនៅបន្ទប់ដែលនៅជីតនាង៕
មតិយោបល់