ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

រូបថតដ៏កម្ររបស់តារាស្រី១០ដួង ទាក់ទាញ

ភ្នំពេញៈ នៅលើគណនីរបស់លោក កៅ សីហា អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងរបស់ផលិតកម្មហង្សមាសត្រូវគេឃើញបង្ហោះរូបអតីតកាលយ៉ាងកម្ររបស់តារាស្រី១០ដួង ដោយលោកបានប្រដូចសម្រស់កាលពីមុននឹងបច្ចុប្បន្ន។

នេះមិនមែនជាការបង្ហោះលើកដំបូងទេ ប៉ុន្តែគេកត់សម្គាល់ថា កម្រិតនៃការចែកចាយ និងបញ្ចេញយោបល់សម្រាប់រូបថតចាស់ៗ ដែលលោកបានបង្ហោះ មានភាពទាក់ទាញ ក្រោយពេលអ្នកនាង អម្ពរ ទេវី បានបង្ហាញខ្លួនក្នុងស្រុកធ្វើឲ្យមានការចាប់អារម្មណ៍ជាថ្មីលើតារាជើងចាស់។ រូបថតទាំងនោះមិនខុសពីការរំឭកឡើងវិញនូវកេរ្តិ៍ឈ្មោះរបស់សិល្បៈការិនីជើងចាស់ទាំង១០ដួង ដែលខ្លះនឹងមានអ្នកភ្លេចមុខនោះឡើយ។

ផុសញូ (Post News) សូមធ្វើការបង្ហោះតាមលំដាប់ឡើងវិញ ជាមួយនឹងរូបថតអតីតកាល និងបច្ចុប្បន្នភាពរបស់តារាស្រីទាំង១០ដួងនោះ៖

១-អ្នកនាង អម្ពរ ទេវី ៖ ជាតារាសម្ដែង ដែលផ្ដើមជីវិតសិល្បៈកាលពីអំឡុងឆ្នាំ៨០ជាង ខណៈដែលរូបថតកម្ររបស់អ្នកនាង ត្រូវបានបញ្ជាក់ថា ស្ថិតក្នុងឆ្នាំ១៩៨៩។

២-តារាចម្រៀង ទូច ស៊ុននិច ៖ រូបថតអតីតកាលរបស់កញ្ញាត្រូវបានបញ្ជាក់ថាស្ថិតក្នុងឆ្នាំ១៩៩០ ខណៈដែលក្នុងពេលនេះ កញ្ញាគឺនៅពិការនៅឡើយ នៅលើទឹកដីអាមេរិក។

៣-អ្នកនាង ចន ច័ន្ទលក្ខិណា ៖ រូបអតីតកាលរបស់អ្នកនាង ត្រូវបានបញ្ជាក់ថាស្ថិតក្នុងឆ្នាំ១៩៩៤ គឺក្នុងពេលដែលអ្នកនាងទើបនឹងចាប់ផ្ដើមក្នុងសិល្បៈ។

៤-អ្នកនាង សុខ ស្រីមុំ ៖ តារាដែលស្ថិតនៅលើទឹកដីអាមេរិករូបនេះ ត្រូវបានបញ្ជាក់ថា រូបអតីតកាលរបស់អ្នកនាងស្ថិតក្នុងឆ្នាំ១៩៩០។

៥-អ្នកនាង នារី រ័ត្នគន្ធា ៖ អ្នកនាងក៏រស់នៅលើទឹកដីអាមេរិកផងដែរ ដោយរូបអតីតកាលរបស់អ្នកនាង គឺស្ថិតក្នុងឆ្នាំ១៩៩៥។

៦-អ្នកនាង ចាន់ តារាទី ៖ រូបថតរបស់អ្នកនាង ត្រូវបានបញ្ជាក់ថា ស្ថិតក្នុងឆ្នាំ១៩៨៨។

៧-អ្នកនាង ចាន់ សុផានី ៖ តារាសម្ដែងរូបនេះ ត្រូវបានបញ្ជាក់ថា ថតនៅក្នុងឆ្នាំ១៩៩៤ សម្រាប់រូបថតកាលពីអតីតកាលរបស់អ្នកនាង។

៨-អ្នកនាង កែវ កល្យាណ ៖ រូបដ៏ចំណាស់របស់អ្នកនាង ត្រូវបានបញ្ជាក់ថាថតក្នុងឆ្នាំ១៩៩៣។

៩-អ្នកនាង ដួង តារារាសី ៖ អ្នកនាងក៏ជាតារាសម្ដែងល្បីឈ្មោះផងដែរ ក្នុងជំនាន់អ្នកនាង អម្ពរ ទេវី ប៉ុន្តែមកពីអ្នកនាងចាកចេញពីប្រទេសក្នុងពេលឡើងកូដទើបកេរ្តិ៍ឈ្មោះនៅមានកម្រិត បើទោះជាអ្នកនាងបានបង្ហាញមុខក្នុងសិល្បៈវិញនាពេលនេះ។ រូបថតរបស់អ្នកនាងត្រូវបានបញ្ជាក់ថា ថតក្នុងឆ្នាំ១៩៨៩។

១០-អ្នកនាង សន ចរិយា ៖ អ្នកនាងជាតារាចម្រៀងល្បីឈ្មោះក្នុងជំនាន់នោះ ដែលត្រូវគេស្គាល់ថា ជាអតីតភរិយារបស់លោក ប៊ុន ចាន់ថន។ រូបថតដ៏កម្ររបស់អ្នកនាង ត្រូវបានបញ្ជាក់ថា ថតក្នុងឆ្នាំ១៩៩០៕

photo_2016-08-20_10-53-02photo_2016-08-20_10-53-06photo_2016-08-20_10-53-11photo_2016-08-20_10-53-14photo_2016-08-20_10-53-18photo_2016-08-20_10-53-19photo_2016-08-20_10-53-23photo_2016-08-20_10-53-27photo_2016-08-20_10-53-32photo_2016-08-20_10-53-38

មតិយោបល់