ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ារ៉ា ប៊ុណ្ណា ៖ ការងារអ្វីក៏ដោយ ឲ្យចេញពីចិត្ត មិនថោកទាប

ភ្នំពេញ: មួយឃ្លារបស់តារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា បានធ្វើឲ្យទស្សនិកជន ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកពេញចិត្ត ពេញថ្លើម ដែលជាឃ្លាមួយលើកទឹកចិត្តមនុស្ស កុំឲ្យរើសអើងមនុស្ស ទោះស្ថិតក្នុងកាល:ទេស:ណាក៏ដោយ។

ចេញមុខលើកនេះ ម៉ារ៉ា ប៊ុណ្ណា បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល ដោយបញ្ចេញមួយឃ្លា តាមរយ:បទ Original Song ក្រោមចំណងជើងថា «សង្សារស្រីខារ៉ាអូខេ» ដែលមាននៅក្នុងផលិតកម្ម Galaxy។

បើយោងតាម ផេកហ្វេសប៊ុក Navatra បានឲ្យដឹងថា ស្ងាត់ៗលោក ម៉ារ៉ា ប៊ុណ្ណា ចេញ MV បទ Original song ថ្មី «សង្សារស្រី karaoke» ក្នុងន័យលើកតម្កើនមនុស្សស្រី។ សូមចុច Like និង Share ដើម្បីលើកទឹកចិត្តក្នុងការនិពន្ធបទថ្មីរបស់សិល្បករខ្មែរយើង។

វាជាការពិតណាស់ ក្នុងបទ «សង្សារស្រីខារ៉ាអូខេ»  ត្រូវបានគេលើកឡើងថា បានចូលរួមលើកទឹកចិត្តស្ត្រី ដែលពូកគាត់រកស៊ីពេលយប់ បម្រើតាមហាងផឹកស៊ី និងខារ៉ាអូខេជាដើម ហើយក៏សូមឲ្យបុរស និងសង្គមគ្រួសារទាំងអស់ កុំប្រកាន់នូវអាជីពរបស់នាងធ្វើអ្វី នាងមិនចង់ទេ តែជីវភាពបង្ខំ។

ក្នុងបទចម្រៀងមួយនេះ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍បំផុត គឺសម្តី ម៉ារ៉ា ប៊ុណ្ណា បាននិយាយថា «ការងារអ្វីក៏ដោយឲ្យចេញពីចិត្តមិនថោកទាប» ដែលជាជ្រុងមួយលើកទឹកចិត្តមនុស្សឲ្យចេះតស៊ូ និងកុំរើសអើងមនុស្ស ទោះគាត់មានការងារអ្វីក៏ដោយ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់