តារាចម្រៀងរួមក្រុម 2NE នាងSandara Park នៅពេលថ្មីៗនេះត្រូវបានគេចុចឈ្មោះធ្វើជាតំណាងសម្រាប់គ្រឿងសំអាងយីហោ Clio ។
កាលពីថ្ងៃទី ៤ ខែ កុម្ឰៈ កន្លងទៅនេះ អ្នកនាំពាក្យរបស់ផលិត Clio បាននិយាយថា “យើងចង់បានតារា Hallyu ដើម្បីនាំចេញផលិតផលមួយនេះទៅក្រៅប្រទេស។ម្យ៉ាងវិញទៀតយើងចង់បានការបង្កើនឬបង្ហាញតាមរយៈភាពជាមួយនឹងអ្នកជំនាញផ្នែករូបភាប។ហេតុដូច្នេះយើងក៏បានចុចយកនាង Sandara ដែលយើងដឹងថានាងជាមនុស្សទាន់សម័យនោះ”។
ពួកគេបានបន្ថែមទៀតថា”Sandara នាងអាចស្លៀកពាក់ពណ៌ផ្សេងគ្នា ដែលយើងធ្លាប់បានឃើញការបង្ហាញរបស់នាងជាមួយនឹង charismaនោះ នឹងធ្វើឲ្យផលិតរបស់យើងមានកេរ្តិ៍ឈ្មោះលើទីផ្សារ”។
នាពេលថ្មីៗនេះដែរ Sandara Park ក៏ថតការផ្សព្វផ្សាយសម្រាប់ទិទាឃរដូវ និងរដូវក្តៅ ខណៈដែលនាងស្លៀកពាក់ និងតុបតែមុខប្រកបដោយភាពស៊ីវិល័យជាទីបំផុត ។ចំពោះការថតនេះដែរ នឹងចេញផ្សាយនៅ ខែ មីនា៕
មតិយោបល់