នៅថ្ងៃទី ៨ ខែ កុម្ភៈនេះ ដែរ សមាជិកមួយរូបរបស់ INFINITE បានអបអរខួបកំណើតរបស់ខ្លួន។ក្នុងការអបអរខួបគម្រប់វ័យ ២៣ ឆ្នាំនេះត្រុវបានគេដឹងថា Nam Woohyun ដែលមានខួបកំណើតនៅថ្ងៃនេះ។
នៅយប់ពាក់កណ្តាលអធ្រាត្រវេលាម៉ោង 00:00សមាជិកទាំងអស់របស់ INFINITE បានបង្ករភាពភ្ញាក់ផ្អើលជូនដល់ Nam Woohyun ដោយមាននំខេក និងថតរូបទាំងអស់គ្នាទៀតផង។
តារាចម្រៀង Nam Woohyun បានធ្វីតនៅលើធ្វីតទ័រថា “វាជាការពិតណាស់ ខ្ញុំពិតជាសប្បាយរីករាយនៅពេលដែលអ្នកទាំងអស់គ្នាបានធ្វើខួបកំណើតសម្រាប់ខ្ញុំ ហើយនៅទីនេះក៏មានប្រធានក្រុមគ្រងរបស់ខ្ញុំដែរ”៕
រីករាយខួបកំណើត Nam Woohyun!

មតិយោបល់