18ភាគរយអត្រានៃការប្រលងជាប់កម្រិតមូលដ្ឋានក្នុងប្រព័ន្ធអប់រំនៅហ្សីមបាវេមានការកើនឡើងបើធៀបទៅនឹងឆ្នាំ2009ដែលមានត្រឹមតែ14ភាគរយប៉ុណ្ណោះ។ក្នុងទ្វីបអាហ្វ្រិកប្រទេសនេះធ្លាប់ជាប្រទេសដែលមានប្រព័ន្ធអប់រំល្អជាងគេបំផុត។ដែលទាំងនេះត្រូវបានគេមើលឃើញថាវាបណ្ដាលមកពីវិបត្តិផងនិងជាពិសេសបញ្ហានយោបាយដែលញុំញីប្រទេសហ្សីមបាវេជាងមួយទស្សវត្សមុន។
គួររំលឹកផងដែរថាកាលពីខែមុនលោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Tendai Bitiបានចេញរបាយការណ៏មួយថាដ្ឋានភិបាលហ្សីមបាវេនៅសល់លុយប្រមាណជាជាង200ដុល្លារប៉ុណ្ណោះបន្ទាប់ពីបើកប្រាក់ខែសំរាប់មន្ត្រីស៊ីវិលអស់ហើយនោះ។ជាបញ្ហាដ៏ធំសំរាប់ប្រព័ន្ធអប់រំប្រសិនជាប្រទេសគ្មានគ្រូគ្រប់គ្រាន់ សំភារះបង្រៀននិងឧបករណ៍ចាំបាច់មួយចំនួនទេនោះលទ្ធផលនៃការប្រលងរបស់សិស្សនឹងប្រាកដជាអាក្រក់ជាមិនខាន។
Morgan Tsvangiraiជាប្រធានាធិបតេយ្យបច្ចុប្បន្នដែលត្រូវបានជាប់ឆ្នោតកាលពីឆ្នាំ2008ហើយគេជឿថាដោយសារតែការប្រើប្រាស់អំពើហិង្សាជាជំនួយក៏ជាបញ្ហាដែលធ្វើឲ្យមានការហ្មងសៅក្នុងដំនើរការកែប្រែប្រព័ន្ធអប់រំក្នុងប្រទេសនេះផងដែរ៕
ប្រែសម្រួលអត្ថបទដោយ៖Mr.News
មតិយោបល់